ភ្នំពេញ ៖ ប៉ូលិសខណ្ឌឬស្សីកែវបានឃាត់បុរស២នាក់នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីលួចរថយន្តឡិចស៊ីស៥៧០ និងផ្សំគំនិតក្នុងការលួចរថយន្ត កាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៣០នាទីយប់នៅចំណុចផ្ទះលេខ៨១F ក្នុងបូរីវិមានភ្នំពេញ ផ្លូវ២០៨ ក្រុមទី៤ ភូមិសង្កាត់ច្រាំចំរេះទី១ ខណ្ឌឬស្សីកែវ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះខាត់ រដ្ឋា ភេទស្រីអាយុ៣១ឆ្នាំមុខរបរកាត់ដេរស្នាក់នៅផ្ទះកើតហេតុខាងលើ។ លុះដល់ថ្ងៃទី២៤ខែមិនាឆ្នាំ២០១៩ម៉ោង៧ព្រឹកទើជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង។
បន្ទាប់ពីបានទទួលពាក្យបណ្តឹងកម្លាំងប៉ូលិសជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវឈានទៅឃាត់ជនសង្សយ័ចំនួន២នាក់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៣ នៅចំណុចឃ្លាំងលេខ៩៣ ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែទី២។
ប៉ូលិសបន្តថា ១-ជនសង្ស័យឈ្មោះ ម៉ម ភារៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ដូរស្នាក់នៅឃ្លាំងលេខ៩៣ ផ្លូវ៥៩៨ សង្កាត់ទួលសង្កែទី២(គ្មានសារធាតុញៀន) អ្នកលួចដៃដល់ និង២-ជនសង្ស័យឈ្មោះ ស៊ឹម សុខមាន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ 2v4v ផ្លូវបេតុងក្រុម៤ ភូមិ៤ សង្កាត់ច្រាំចំរេះទី១ (គ្មានសារធាតុញៀន) ផ្សំគំនិត។
សម្ភារៈដកហូតរួមមាន ១-រថយន្ត១គ្រឿងម៉ាកឡិចស៊ីស៤៧០ពណ៌ស្កផលិតឆ្នាំ១៩៩៨ ពាក់ស្លាកលេខភព 2P4037 លេខតួ+លេខម៉ាស៊ីន ១០០០០១៧៦៥៣ ជារបស់ជនរងគ្រោះ បានប្រគល់ជូនជនរងគ្រោះបណ្តោះអាសន្ន, ២-អាវុធខ្លី១ដើមប្រើហ្គាសបាញ់គ្រាប់កាំកង់លេខ១៨C និង៣-កូនសោរថយន្តចំនួន២។
ប៉ូលិសបន្តថា ដំបូងជនងរគ្រោះបានទុករថយន្តនៅមុខផ្ទះរួចចូលដេក។ លុះព្រឹកឡើងស្រាប់តែបាត់រថយន្តតែម្តង។ នៅចំពោះមុខអធិការដ្ឋានប៉ូលិសខណ្ឌ បានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕
