លោក JurgenKlopp ពន្យល់ពីមូលហេតុដែលលោកដក Naby Keita ចេញពីក្រុមជម្រើស

        មាន​ព័ត៌មាន​ដ៏គួរឲ្យ​ភ្ញាក់ផ្អើល​ថា ក្លឹប Liverpool គ្រោង​លក់​កីឡាករ​Naby Keitaក្នុងតម្លៃ៥០លានផោន​ បន្ទាប់ពី​កីឡាកររូបនេះលេង​បាន​មួយរដូវកាល​។

Liverpool ​បាន​ចំណាយ​ប្រាក់​៥០លានផោន ដើម្បី​នាំយក​ខ្សែ​បម្រើ​រូ​បនេះ​មក​កាន់​ទឹកដី Anfieldកាលពីរដូវក្តៅ​កាលមុន ប៉ុន្តែ Naby ហាក់ដូចជា​មិន​អាច​ស្វែង​រក​កៅអី​នៅក្នុងក្រុមជម្រើស​ដំបូង​របស់​ក្រុម Liverpool បានទេ។

        កីឡាករ​រូបនេះ​ត្រូវ​គេភ្ជាប់​ទៅនឹង​កិច្ច​ព្រមព្រៀង​ផ្ទេរ​ទៅក្លឹប Bayern Munich ឬក្លឹប Dortmund ប៉ុន្តែ​កីឡាកររូបនេះ​ប្រហែលជាមិន​ចាកចេញពី​ក្លឹប Liverpool ទេដោយ​សារតែ​កន្លង​មក​លោក JurgenKlopp បាន​និយាយ​អំពី​ការវិវឌ្ឍ​របស់​ខ្លួន ។

 

        ទោះបីជាយ៉ាងណានេះ​មិនមែនជា​លើកទី​១​ទេ ដែល​អ្នក​ចាត់ការ​ Liverpool បាន​និយាយអំពីខ្សែបម្រើ​រូបនេះ​ក្នុងប៉ុន្មាន​ខែកន្លងមក​នេះ។​កាលពី​ដើមខែ​មីនា​ លោក Klopp ត្រូវ​បាន​សួរនាំ​ថា ហេតុអ្វី​បាន​ជា​ Naby និង Shaqiri ត្រូវ​បាន​ប្តូរ​គ្នា​លេង ហើយ​​លោក Klopp បាន​អះអាងថា វាគ្មានអ្វីក្រៅពីការ​សម្រេបទៅនឹង​ការប្រកួត​បែប​ទំនើប​ និងដើម្បី​រារាំង​បញ្ហា​របួសនោះទេ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab