Connor McGregor ប្រកាសចូលនិវត្តន៍ពីកីឡាប្រដាល់ក្នុងទ្រុងយ៉ាងភ្ញាក់ផ្អើល

អតីតម្ចាស់ជើងឯក UFC ទម្ងន់ស្រាល Conor McGregor និយាយថាគាត់បានចូលនិវត្តន៍ពីសិល្បៈក្បាច់គុនចម្រុះ។

កំពូលអ្នកប្រយុទ្ធជនជាតិអៀរឡង់ វ័យ ៣០ឆ្នាំរូបនេះ បានប្រកាសការសម្រេចចិត្តរបស់ខ្លួននៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃអង្គារនេះ។

គាត់បាននិយាយថា "ខ្ញុំបានសម្រេចចិត្តចូលនិវត្តន៍ពីកីឡាមួយនេះ ជាធម្មតាស្គាល់ជា សិល្បៈក្បាច់គុណចម្រុះ នៅថ្ងៃនេះ"។

ការប្រកួតចុងក្រោយរបស់ McGregor បានបញ្ចប់នៅក្នុងលទ្ធផលបរាជ័យ នៅពេលដែលគាត់ត្រូវបានផ្តួលដោយ Khabib Nurmagomedov នៅក្នុងខែតុលា ឆ្នាំ២០១៨ ដោយកីឡាកររុស្ស៊ីរូបនេះបានឈ្នះការប្រកួតប្រភេទទម្ងន់ស្រាលដោយការកាត់សេចក្តីត្រឹមទឹកទីបួន៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab