Boeing ធ្លាក់ញឹកពេក ចិនងាកមកទិញយន្តហោះ Airbus របស់អឺរ៉ុបចំនួន ៣០០ គ្រឿង

ក្រុមហ៊ុន Airbus របស់អឺរ៉ុបបានទទួលការបញ្ជាទិញយន្តហោះចំនួន ៣០០គ្រឿងពីចិន នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃរាប់សិបពាន់លានដុល្លារ។

កិច្ចព្រមព្រៀងមួយក្នុងការទិញយន្តហោះធុន A320 និង A350 XWB ត្រូវបានចុះហត្ថលេខា អំឡុងដំណើរទស្សនកិច្ចមួយរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ទៅកាន់ទីក្រុងប៉ារីសរបស់បារាំង។

ការបញ្ជាទិញនេះគឺជាផ្នែកមួយនៃកិច្ចសន្យាដែលបានចុះហត្ថលេខា អំឡុងទស្សនកិច្ចរបស់លោក ស៊ី ទៅកាន់តំបន់អឺរ៉ុប។

កិច្ចព្រមព្រៀងនេះបានកើតឡើង ខណៈដែលក្រុមហ៊ុនផលិតយន្តហោះជាគូប្រជែងដ៏ធំគឺ Boeing របស់អាមេរិក បានផ្អាកយន្តហោះប្រភេទ 737 Max ទាំងស្រុង បន្ទាប់ពីឧបទ្ទវហេតុធំៗពីរបានកើតឡើង។

កិច្ចព្រមព្រៀងនេះគឺមានតម្លៃប្រមាណជាង ៣០ពាន់លានអឺរ៉ូ (៣៤ពាន់លានដុល្លារ) នេះបើយោងតាមវេបសាយ BBC៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab