ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៩ការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ផ្នែកបុរសប្រចាំខេត្តសៀមរាបនៃព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ឈានចូលវគ្គប្រកួតប្រជែងដើម្បីដណ្តើមកៅអីលេងក្នុងក្របខណ្ឌFIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក២០២០ប្រទេសជប៉ុនទៅរកជើងឯកពិភពលោក។
កម្មវិធីប្រកួតនេះបានប្រារព្ធធ្វើឡើងនៅបរិវេណទីលានអង្គរឃ្យុងយ៊ូ ទីរួមខេត្ត សៀមរាបដោយមានការចូលរួមទស្សនាពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។នេះគឺជាការប្រកួតដ៏រំភើបនិងភ័យរន្ធត់សម្រាប់ក្រុមនីមួយៗដោយសារចាប់ផ្តើមពីគូទីមួយរហូតដល់ចប់គឺចាញ់ធ្លាក់ និងឈ្នះឡើងវគ្គបន្ត។ការប្រកួតក្តៅគគុកតែម្តងសម្រាប់ក្រុមនីមួយៗ។ គ្រាន់តែចូលទីលានភ្លាម កីឡាករនៃក្រុមនីមួយៗបានបញ្ចេញថាមពលដ៏ខ្លាំងក្លាដើម្បីស្វែងរកជ័យជម្នះក្រុមទទួលជ័យលាភីចំនួនទាំង៣ក្រុមមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌFIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិ២០២០ដើម្បីឈានរកទៅជើងឯកពិភពលោក។
ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាព្រឹត្តិការណ៍ពិសេសនេះឲ្យបានច្រើនកុះករ។ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖https://www.facebook.com/AnchorBeerKH/។
ពិសាដោយការទទួលខុសត្រូវ៕
