ថាក់ស៊ីននិយាយថា មានភាពមិនប្រក្រតីក្នុងការបោះឆ្នោតនៅថៃ

អតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីន ស៊ីណាវ៉ាត់បាននិយាយថា ការបោះឆ្នោតកាលពីថ្ងៃអាទិត្យត្រូវបានញាំញីដោយភាពមិនប្រក្រតី។

លោកថាក់ស៊ីន ដែលត្រូវបានបណ្ដេញចេញពីតំណែងក្នុងឆ្នាំ ២០០៦ និងរស់នៅនិរទេសខ្លួន បានប្រាប់ទៅ BBC ថា ភាពមិនប្រក្រតីធ្វើឱ្យគាត់មានក្ដីបារម្ភ។

ការបោះឆ្នោតនេះគឺជាការចាប់ផ្តើមដំបូងរបស់ប្រទេសថៃចាប់តាំងពីរដ្ឋប្រហារយោធានៅក្នុងឆ្នាំ ២០១៤ បានទម្លាក់ប្អូនស្រីរបស់លោក  គឺលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ ចេញពីអំណាច។

លទ្ធផលដំបូង បានបង្ហាញថា គណបក្ស Palang Pracha Rath (PPRP) ដែលគាំទ្រយោធា ទទួលបានអាសនៈច្រើនជាងក្នុងការបោះឆ្នោតផ្អែកលើប្រជាប្រិយភាព (Popular Vote)។

ប៉ុន្តែមានការត្អូញត្អែរកើនឡើងអំពីភាពខុសគ្នានៅក្នុងការបោះឆ្នោតរវាងអ្នកបោះឆ្នោត និងចំនួនសន្លឹកឆ្នោត។ ក្រុមមន្រ្តីបាននិយាយថា មានករណីខ្លះជា "កំហុសរបស់មនុស្ស" ក្នុងការរាយការណ៍ទិន្នន័យ។

ហើយលទ្ធផលជាផ្លូវការនឹងត្រូវបានបញ្ចេញនៅខែឧសភា៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab