មន្ត្រីយោធាម្នាក់បើកឡានស្លាកលេខខ.មបុកយុវជនម្នាក់ស្លាប់ភ្លាមៗនៅស្រុកស្អាង

កណ្ដាល ៖ រថយន្ដឡិចស៊ីសមួយគ្រឿង បើកបរដោយមន្ត្រីយោធាម្នាក់​ ក្នុងល្បឿនលឿនបានបុកយុវជនម្នាក់ ខណៈកំពុងបើកបរម៉ូតូ  បណ្ដាលឱ្យយុវជនរងគ្រោះខាងលើស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ លើចំណុចផ្លូវលេខ១២១០ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល​។

​ប៉ូលិសនិយាយថា រថយន្ដបង្កម៉ាក ឡិចស៊ីស៣៥០ ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ​ ខេមរភូមិន្ទ02 2-2416 បើកបរដោយឈ្មោះ ឌិន ស៊ីដេត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិត្នោតមួយដើម  ឃុំបែ្កចាន ស្រុកអង្គស្នួ ខេត្តកណ្ដាល​។ ក្រោយពីការឃាត់ខ្លួនបុរសជាអ្នកបើកបររថយន្ដ សមត្ថកិច្ច បានរកឃើញអាវុធខ្លីចំនួន១ដើម នៅជាប់ខ្លួន ម៉ាកNP34 លេខBO-18287 និងបង់ចំនួន១មានគ្រាប់ចំនួន២គ្រាប់​។ 

​ចំណែកយុវជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ម៉ុន វីរៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួលជុលរថយន្ដ មានទីលំនៅព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កណ្ដាល1P-8626។

​ប៉ូលិសបន្ដថា ដំបូងគេឃើញរថយន្ដបង្កខាងលើ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១២១០ ក្នុងទិសដៅពីលិចទៅកើត។ លុះបើកមកដល់ចំណុចកើតហេតុ រថយន្ដខាងលើក៏បានបុកម៉ូតូជនរងគ្រោះចំពីមុខពេញមួយទំហឹង បណ្ដាលឱ្យជនរងគ្រោះដួលបោកទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ 

​ក្រោយពីមានហេតុការណ៍កើតឡើង ប៉ូលិសជំនាញចរាចរណ៍ស្រុកបានចុះមកកន្លែងកើតហេតុធ្វើការពិនិត្យវាស់វែង រួចឃាត់ខ្លួនអ្នកបើកបររថយន្ដនិងមធ្យោបាយពាក់ព័ន្ធយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់​​។ ចំណែកសាកសពយុវជនរងគ្រោះ ត្រូវបានប៉ូលិសជំនាញប្រគល់ទៅជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab