ភាពយន្តបែបវាយតប់សាហាវដូចរន្ទះដំបូងបំផុតរបស់វៀតណាម បានទៅដល់រោងកុនរបស់អាមេរិក និងលក់សំបុត្របានជិត ៦០ ម៉ឺនដុល្លារ

ភាពយន្តបែបវាយតប់របស់វៀតណាមមួយបានទទួលចំណូលជិត ៦០ ម៉ឺនដុល្លារក្នុងសហរដ្ឋអាមេរិក ដែលជាសញ្ញាជោគជ័យមួយសម្រាប់ឧស្សាហកម្មភាពយន្តវៀតណាម កន្លែងដែលស្នាដៃរបស់ពួកគេកម្រទៅដល់អេក្រង់ទូទាំងពិភពលោក។

ភាពយន្ត Hai Phuong ដែលមានចំណងជើងជាភាសាអង់គ្លេសថា Furie រំលឹកឡើងវិញពីដំណើរផ្សងព្រេងរបស់អ្នកម្ដាយម្នាក់ ដែលជាអតីតមេជើងកាង ដែលនឹងប្រថុយគ្រប់យ៉ាងដើម្បីយកកូនស្រីរបស់ខ្លួនត្រឡប់មកផ្ទះវិញ បន្ទាប់ពីនាងត្រូវបានចាប់ជំរិតដោយពួកជួញដូរកុមារ។

ភាពយន្ត ដែលរួមបញ្ចូលបែបវាយប្រហារយកស្ទីលតាម Hollywood ជាមួយនឹងក្បាច់គុនបុរាណវៀតណាម Vovinam បានដាក់បញ្ចាំងកាលពីថ្ងៃទី ២២ កុម្ភៈនៅវៀតណាម មុនពេលបញ្ចាំងនៅរោងកុនអាមេរិកនៅថ្ងៃទី ១ មីនា។

ហើយផលិតកម្ម Well Go USA Entertainment ក៏បានទិញសិទ្ធិដាក់បញ្ចាំងសម្រាប់រោងកុននៅប្រទេសកាណាដាផងដែរ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...