ធ្លាប់ឮរបបអាហារក្បាលពោះរាបស្មើទេ? អ្នករស់នៅតាមតំបន់សមុទ្រមេឌីទែរ៉ាណេអនុវត្តរបបអាហារដ៏អស្ចារ្យបំផុតរបស់ខ្លួន ញ៉ាំច្រើនក៏មិនដុះក្បាលពោះ

តើលោកអ្នកធ្លាប់ឮរបបអាហារក្បាលពោះរាបស្មើដែរឬទេ? ប្រសិនបើអ្នកបន់ឱ្យក្បាលពោះខ្លួនឯងរាបស្មើ អ្នកគួរសាកល្បងនូវរបបអាហាររបស់ពួកអ្នករស់នៅតំបន់សមុទ្រមេឌីទែរ៉ាណេ។ ប្រជាជននៅតំបន់នេះកម្រដុះក្បាលពោះណាស់ ពីព្រោះតែពួកគេទម្លាប់ទទួលទានអាហារតាមក្បួនខ្នាតរបស់ពួកគេតាំងពីសម័យបុរាណមកម៉្លេះ។ 

របបអាហាររបស់ពួកគេមិនត្រឹមតែជួយសម្រកទម្ងន់ប៉ុណ្ណោះទេ តែថែមទាំងជួយជំរុញឱ្យពួកគេកាន់តែញ៉ាំច្រើនទៀតផង។ 

ពួកនៅតំបន់មេឌីទែរ៉ាណេតែងទទួលទានអាហាររាល់ ៤ ម៉ោងម្តង និងសរុបមួយថ្ងៃគឺបរិភោគអាហារ ៤ ដង។ របបអាហារសំខាន់និងចម្បងបំផុតរបស់ពួកគេគឺ បន្លែនិងផ្លែឈើ។ 

ប៉ុន្តែមូលហេតុចម្បងដែលធ្វើឱ្យពួកគេមានក្បាលពោះរាបស្មើ គឺដោយសារតែខ្លាញ់ល្អ។ ប្រភពខ្លាញ់ល្អនោះគឺមានឈ្មោះថា អូមេហ្គា៣ ដែលគេអាចរកបាននៅក្នុងត្រី គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ និង ប្រេងអូលីវ (គ្រប់មុខម្ហូបគឺប្រើប្រេងនេះទាំងស្រុង)។  

អាហារពេញនិយមទាំង៤ពេលរបស់ពួកគេគឺ ផ្លែឈើ បន្លែស្លឹកបៃតង មាន់ និង ត្រីសម្បូរខ្លាញ់។ ហើយពួកគេកំណត់ទទួលទានជាតិកាល់ឡូរីត្រឹម ១២០០ ទៅ ១៦០០ កាល់ឡូរីក្នុងមួយថ្ងៃប៉ុណ្ណោះ។ 

នេះជាអាថ៍កំបាំងរបបអាហារដែលផ្តល់សុខភាពល្អបំផុត ដែលសូម្បីវេជ្ជបណ្ឌិតក៏ទទួលស្គាល់ដែរ។ តោះចាំអង្កាល់ទៀត សាករបបអាហារនេះទាំងអស់គ្នាដើម្បីក្បាលពោះរាបស្មើ និងចង្កេះអង្ក្រង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab