adverise with khmeread 3202148c00000578 0 image a 1 1457483044851

Barcelona បង្ហាញ​គម្រោង​កែប្រែ​កីឡដ្ឋាន​របស់ខ្លួន​ដែល​អាច​ផ្ទុក​មនុស្ស​បាន​ជាង ១០ ម៉ឺន​នាក់​

    ​ក្លឹប Barcelona បានបង្ហាញ​នូវ​រូបភាព​ដំបូង​នៃ​ទឹកដី​កែលម្អ​ថ្មី​របស់ខ្លួន ដែល​នឹង​លេច​រូបរាង​ឡើង​នៅ​បួន​ឆ្នាំ​ខាងមុខ ខណៈ​ការងារ​កែលម្អ​នឹង​ចាប់ផ្តើម​នៅ​រដូវក្ដៅ​ក្រោយនេះ​។​

​    ​ម្ចាស់​ជើង​ឯង Champions League មួយ​នេះ​បានប្រកាសថា​ស្ថាបត្យករ​ជប៉ុន Nikken Sekkei និង​ស្ថាបត្យករ Catalan Studio Pascual i Ausio ជា​អ្នកឈ្នះ​នៃ​ការដេញថ្លៃ​សម្រាប់​រចនា​កែប្រែ​កីឡដ្ឋាន​ឲ្យ​ក្លឹប Barcelona កាលពី​ថ្ងៃ​អង្គារ​នេះ​។​

​    ​វា​គឺជា​ជំហាន​ដំបូង​ឆ្ពោះទៅរក​ការបើក​ទឹកដី Camp Nou ដែល​ផ្ទុក​មនុស្ស​បាន​ចំនួន ១០៥,០០០ នាក់​នៅ​ឆ្នាំ​២០២១ ជាមួយនឹង​គំរូ​រូប​ដែល​បានបង្ហាញ​សម្រាប់​គម្រោង​នេះ​មានតម្លៃ​រហូតដល់​ទៅ ៤៦៥​លាន​យូរ៉ូ​។​

​    ​Barca នឹងមិន​ត្រូវបាន​ចាកចេញ​ពី​កីឡដ្ឋាន Nou Cmp នោះទេ​អំឡុង​ពេលដែល​កីឡដ្ឋាន​នេះ​នឹងត្រូវ​កែលម្អ​ឡើងវិញ​នោះទេ​ហើយ​គេ​នឹង​បំពេញបន្ថែម​លើ​ទីលាន New Palau Blaugrana សម្រាប់​ក្រុម​បាល់បោះ និង​កីឡដ្ឋាន Mini Estadi ផ្ទះ​របស់​ក្រុម Barcelona B ផងដែរ​៕

 

adverise with khmeread

មតិយោបល់