មនុស្សចេះតែផ្ទុះកំហឹងគ្រប់ពេលគឺដោយសារកត្តា៤ យ៉ាង ដែលយើងគ្រប់គ្នាមិនធ្លាប់បានដឹងពីមុន

ឆ្ងល់ទេថា ហេតុអ្វីបានជាអ្នកខឹងស្ទើររាល់ពេលអ៊ីចឹង? បន្តអានអត្ថបទខាងក្រោមនេះ និងធ្វើតាមការណែនាំ អ្នកនឹងសាបកំហឹង និងដឹងនូវឬសគល់នៃកំហឹង។

១. ភ័យខ្លាច ៖ មនុស្សជាច្រើន បានសន្មត់ថា ខឹង គឺដោយសារតែកំហឹងមួយមុខគត់។ យ៉ាងណាមិញ ករណីខ្លះកំហឹងអាចកើតឡើង ដោយសារតែយើងភ័យខ្លាច ឬខ្លាចនឹងអ្វីមួយ។

អ្វីដែលអាចគំរាមកំហែងដល់អ្នក ឬមនុស្សដែលអ្នកព្រួយបារម្ភកំពុងរងការគំរាមកំហែង អ្នកនឹងភ័យខា្លច និងខឹង។ អ្នកអាចរំងាប់កំហឹងចេញពីការភ័យខ្លាចនេះតាមរយៈការហាត់យ៉ូហ្គា ឬ ធ្វើសមាធិ។

២. អ្នកមានជំងឺថប់បារម្ភ ៖ ថប់បារម្ភម្តងម្កាល គឺជារឿងមួយផ្សេង ប៉ុន្តែបើថប់បារម្ភឥតឈប់ឈរគឺជារឿងមួយផ្សឹង។ យោងតាមអាជ្ញាធរសុខភាពផ្លូវចិត្តរបស់អាមេរិកបានបញ្ជាក់ថា មនុស្សរាប់លានលើសកលលោកសព្វថ្ងៃនេះ គឺរងគ្រោះដោយសារតែជំងឺថប់បារម្ភដោយមានមូលហេតុច្រើន រួមមានទាំងស្រ្ដេសផងដែរ។

រោគសញ្ញារាងកាយ និងផ្លូវចិត្តរបស់ជំងឺថប់បារម្ភ អាចធ្វើឱ្យមនុស្សម្នាក់ហាក់ដូចនៅក្រៅពីពិភពលោកនេះយ៉ាងអ៊ីចឹង និងផ្ទុះកំហឹងដាក់គ្រប់គ្នាដែលមិនដឹងអ្វីសោះ។ រៀនបំបាត់ការថប់បារម្ភដោយការធ្វើលំហាត់ប្រាណ ងូតទឹក ម៉ាស្សា អានសៀវភៅ ។ល។

៣. បទពិសោធន៍រន្ធត់ចិត្តពីអតីតកាល ៖ មានទម្រង់ថប់បារម្ភមួយទៀត ដែលកើតឡើងពីការជួបបទពិសោធន៍តក់ស្លុតបំផុតកាលពីមុនដូចជា ឃើញគេសម្លាប់មនុស្សសាហាវព្រៃផ្សៃ រកឃើញមានជំងឺដែលអាចឆក់យកជីវិតរបស់អ្នក ការរំលោភបំពានដោយហិង្សា ឧបទ្ទវហេតុលើដងផ្លូវសាហាវៗ ។ល។ ទម្រង់នេះត្រូវបានគេហៅថា ជំងឺស្ត្រេស PTSD ក្រោយពេលជួបឧបទ្ទវហេតុ។

កត្តាទាំងនេះនាំឱ្យអ្នកមានកំហឹង ដោយបង្ហាញនូវរឿងអតីតកាលចាស់ដូចខ្មោច នៅពេលនរណាម្នាក់ ឬអ្វីមួយនាំការចងចាំនោះត្រឡប់មកវិញ។ គួរតែការព្យាបាលផ្លូវចិត្ត ដើម្បីចាកចេញពីរឿងអតីតទាំងនោះ។

៤. អស់កម្លាំង ៖ គ្មាននរណាម្នាក់រករឿង ឬអ្វីមួយដែលនាំឱ្យអ្នកមានអារម្មណ៍ខឹង គ្មាននរណាធ្វើឱ្យអ្នកឈឺចាប់ ប៉ុន្ដែអ្នកខឹង នោះដោយសារតែការអស់កម្លាំង។

ចូរសម្រាកយកកម្លាំង ឬលំហែកាយឱ្យស្រួលប្រាណ ហើយបើអ្នកខឹង វានឹងធ្វើឱ្យការពិចារណារបស់អ្នកថយចុះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...