សួនកម្សាន្តមួយនៅឥណ្ឌូនេស៊ីយកក្រណាត់គ្របបាំងសុដន់រូបចម្លាក់នាងមច្ឆា

សួនកម្សាន្តឥណ្ឌូណេស៊ីមួយកន្លែង បានប្រើក្រណាត់គ្របដណ្តប់ទៅលើដើមទ្រូងរូបចម្លាក់ទទេស្អាតចំនួនពីរ ដើម្បីផ្តល់ការគោរពទៅដល់ "តម្លៃរបស់លោកខាងកើត"។

ឧទ្យាន្ត Ancol Dreamland ស្ថិតក្នុងរដ្ឋធានីហ្សាការតា បានដាក់ក្រណាត់ពណ៌មាសគ្របទៅលើដើមទ្រូងរូបចម្លាក់នាងមច្ឆា ដែលស្ថិតនៅឧទ្យាន្តមួយនេះអស់រយៈពេល ១៥ឆ្នាំកន្លងមកហើយ។

ការផ្លាស់ប្តូរនេះបានធ្វើឱ្យទីក្រុងជាច្រើនមានការភ័ន្តភាំងជាងខ្លាំង និងបានចោទសួរអំពីថាតើឧទ្យាន្តមួយនេះត្រូវបានបង្ខំឱ្យសម្រេចធ្វើបែបនេះ ឬយ៉ាងណា។

ប៉ុន្តែឧទ្យាន្តមួយនេះបានច្រានចោលការលើកឡើងទាំងអស់ ដោយនិយាយថា ពួកគេបានសម្រចចិត្តគ្របក្រណាត់លើរូបចម្លាក់បែបនេះកាលពីឆ្នាំមុន។

អ្នកនាំពាក្យឧទ្យាន្ត Ancol Dreamland លោក Rika Lestari បានបញ្ជាក់ទៅកាន់វេបសាយ BBC ថា "នេះគឺជាកិច្ចព្រមព្រៀងសុទ្ធសាធពីថ្នាក់គ្រប់គ្រងហើយមិនមានសម្ពាធពីខាងក្រៅទេ។ យើងកំពុងស្ថិតក្នុងដំណាក់កាលនៃការកែប្រែខ្លួនយើងឱ្យក្លាយជាសួនកម្សាន្តដ៏រួសរាយរាក់ទាក់មួយសម្រាប់គ្រួសារអ្នកមកកម្សាន្ត"៕
 

adverise with khmeread
tiger
Loading ad ...