ដំរីឈ្មោលដើរបំផ្លាញរថយន្តនិងផ្ទះប្រជាជនព្រោះតែខឹងដើររកមិត្តស្រីមួយមិនបាន!

ដំរីដ៏ធំមួយក្បាលបានដើរក្រឡុកពេញទីក្រុងមួយរបស់ចិន និងបង្កឱ្យមានវឹកវរយ៉ាងសម្បើម បន្ទាប់ពីវាបរាជ័យមិនអាចរកបានមិត្តស្រីមួយសម្រាប់ខ្លួនវា។

ដំរីអាស៊ីមួយក្បាលនេះ ត្រូវបានគេប្រទះឃើញកំពុងដើរអុកឡុកនៅតាមដងផ្លូវ និងផ្សារជាច្រើននៃទីក្រុង Meng ក្នុងខេត្តយូនណាន កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ ដោយវាបានបំផ្លាញរថយន្តចំនួនប្រាំបួនគ្រឿង និងបង្កការខូចខាតដល់ផ្ទះជាច្រើនអំឡុងការដើរលុកលុយរបស់វា។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយចិន។

មន្ត្រីព្រៃឈើ បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ដំរីឈ្មោលមួយក្បាលនេះ បានដើរចេញពីហ្វូងរបស់វា បន្ទាប់ពីវាមិនអាចរកឃើញដៃគូដំរីញីនៅក្នុងរដូវកាលបង្កាត់ពូជ ដែលជាលទ្ធផលបង្កឱ្យមានកំហឹងយ៉ាងក្តៅគគុកបែបនេះ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab