ឃាត់បុរសម្នាក់តាមដីកានៅភ្នំពេញ​ ពីបទហិង្សាដោយចេតនានៅខេត្តកំពង់ឆ្នាំង

​ភ្នំពេញ​ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានសហការជាមួយប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ឆ្នាំង ដឹកនាំលោកវរសេនីយ៍ទោ ពេជ្រ សុខឿ នាយរងការិយាល័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី២៦ មីនា ២០១៩ វេលាម៉ោង១១តាមដីកាតុលាការពីបទហិង្សាដោយចេតនា​។ 

​ប៉ូលិសនិយាយថា​ ជនជាប់ចោទ ឈ្មោះ អ៊ន សុវណ្ណារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិបុរីសន្តិភាព២ សង្កាត់ចោមជៅ ខណ្ឌពោធិ៍សែនជ័យ។ ការចាប់ខ្លួនបុរសរូបនេះ​ យោងតាមដីកាលេខ៦៣៦ជ.ខ/២០១៩ ចេញដោយ លោកឡុង ស៊ីថា តាំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅចំណុចមុខរោងចក្រជីនយី ស្ថិតក្នុងភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ 

​បច្ចុប្បន្នជនសង្ស័យត្រូវបានប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ឆ្នាំង នាំយកទៅធ្វើការសាកសួរបន្ត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab