ប្រធានក្លឹប Dortmund: ក្លឹបណាដែលចង់បាន Jadon Sancho នៅរដូវក្តៅនេះនឹងមានការលំបាក

        ប្រធាន​ក្លឹប​ Dortmund លោក Michael Zorcបាន​អះអាងថា កីឡាករ Jadon Sancho​ នឹង​មិនទៅ​ណាទេនៅរដូវក្តៅនេះ ខណៈ​ក្លឹប​​ Man Utdនៅតែ​បន្ត​ចំណាប់អារម្មណ៍​លើកីឡាករ​វ័យ​ក្មេង​រូបនេះ។

        បន្ទាប់ពី​ចាក​ចេញពី​ក្លឹប Man City ​កាលពីឆ្នាំ​២០១៧​ក្នុងការ​ស្វែង​រក​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុមជម្រើស​ដំបូង Sancho បាន​កសាងខ្លួន​ទៅ​ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​បំផុតនៅ​តំបន់​អឺរ៉ុប​ ជាមួយនឹង​ការ​បង្ហាញសមត្ថភាព​​ជាមួយក្លឹប Dortmund ។

        នៅពេលនេះ កីឡាករ​វ័យ​១៩​រូបនេះ​គឺជា​កីឡាករ​ម្នាក់​​ដែល​ក្លឹបជា​ច្រើន​ចង់បាន​ ហើយ​ប្រធាន​ក្លឹប​ Man Utdក៏​ចង់​នាំ​យក​កីឡាករ​​រូបនេះ​មក​កាន់​អង់គ្លេស​វិញដែរ។

        ទោះបីជា​យ៉ាងណាលោកZorcបានអះអាងថា ក្លឹបណាដែលចង់​បាន​ Sancho នៅ​រដូវក្តៅ​នឹង​មាន​ការ​លំបាកពីព្រោះ​ខ្សែបម្រើ​ស្លាប​រូបនេះ​នឹង​បន្តនៅ​ពហុកីឡាដ្ឋាន Signal Iduna Park តទៅទៀត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab