Marcus Rashford ស្ថិតក្នុងជម្រើសរបស់ក្លឹប Barcelona

កីឡាករ​Marcus Rashford របស់ក្លឹប Man Utd បានក្លាយជា​គោលដៅ​ផ្ទេរ​របស់​ក្លឹប Barcelona ហើយពួកគេ​គ្រោងនឹងដាក់​សំណើ​ផ្ទេរដ៏អស្ចារ្យ​មួយ​ ។តាម​សេចក្តី​រាយការណ៍​ថា កីឡាករ​សញ្ជាតិអង់គ្លេស​រូបនេះ​រួម​ជាមួយកីឡាករ Luka Jovic និង​​ Antoine Griezmann ស្ថិតក្នុងបញ្ជីជម្រើស​។

ស្របពេលដែលកីឡាករ​ Luiz Suarez មាន​វ័យកាន់តែ​ច្រើន​ ហើយក្លឹប​យក្ស​អេស្ប៉ាញមួយនេះ​មាន​ផែនការ​សម្រាប់អនាគត​។ បើទោះបីជា Suarez នៅ​មាន​ទម្រង់លេង​ល្អនៅឡើយសម្រាប់ក្លឹប Barcelona និង​រក​បាន​២៣​គ្រាប់​នៅរដូវ​កាល​នេះ ប៉ុន្តែ​ក្លឹប​នេះបារម្ភ​ពីវ័យ​របស់កីឡាកររូបនេះ ដែលនៅ​ពេលនេះមាន​វ័យ​៣២​ឆ្នាំទៅហើយ។

គេនិយាយថា Rashford ស្ថិតក្នុងបញ្ជី​បេក្ខភាព​ដែល​ត្រូវ​ផ្ទេរ។សេចក្តីរាយការណ៍​ដដែលបាន​ឲ្យ​ដឹងថា កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​គឺជា​ជម្រើស​ដ៏ស័ក្តិសម​មួយ ប៉ុន្តែ​អាចនឹង​មាន​តម្លៃថ្លៃក្នុងការ​នាំយក​មក​កាន់​អេស្ប៉ាញ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab