adverise with khmeread F2

ឪពុកម្តាយ​ចិន​វ័យក្មេង​ល្ហក់​ជាប់គុក​ដោយសារ​ល​ក់កូន​ស្រី​អាយុ​១៨​ថ្ងៃ​ទិញ iPhone និង​ម៉ូតូ​

​    ​យោងតាម​វេ​ប​សាយ​ព័ត៌មាន​ដេលី​មែ​ល​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​បានឱ្យដឹងថា បុរស​ចិន​ម្នាក់​ដែល​បាន​លក់​កូនស្រី​អាយុ​ទើបបាន​១៨​ថ្ងៃ​តាម​អន​ឡាញ​ដើម្បី​យក​ទិញ iPhone និង ម៉ូតូ ត្រូវបាន​តុលាការ​ចិន​កាត់ទោស​ឲ្យ​ជាប់គុក​៣​ឆ្នាំ​។​

​    ​វេ​ប​សាយ​ចិន​នេះ​បាន​រាយការណ៍​ថា បុរស​ជា​ឪពុក​ឈ្មោះថា A Duan អាយុ ១៩ ឆ្នាំ​ដែល​រស់នៅ​ខេត្ត​ហ្វូ​ចៀន​ភាគ​អាគ្នេយ៍​ប្រទេស​ចិន​បាន​រកឃើញ​អ្នកទិញ​ម្នាក់​ដើម្បី​ឲ្យ​គាត់​ជួយ​ទិញយក​កូនស្រី​របស់ខ្លួន​។ 

​    ​គាត់​បាន​ជួប​អ្នកទិញ​ម្នាក់នេះ​បន្ទាប់ពី​គាត់​បាន​ចុះផ្សាយ​នៅ​បណ្តាញ​ទំនាក់ទំនង​សង្គម QQ របស់​ចិន​។ គាត់​បាន​លក់​កូនស្រី​ក្នុងតម្លៃ ២៣.០០០​យន់ (៣.៤៦៩​ដុល្លារ​អាមេរិក​)​។​

​    ​ម្តាយ​របស់​ក្មេងស្រី​នេះ ឈ្មោះ Xiao Mei អាយុ ១៩ ឆ្នាំ​ពុំមាន​ការងារ​ពិតប្រាកដ​នោះទេ ហើយ​ប្តី​របស់​នាង​បាន​ចំណាយពេល​ភាគច្រើន​នៅតែ​ហាង​កាហ្វេ​អ៊ី​ធឺ​ណែ​ត​ប៉ុណ្ណោះ​។ 

​    ​ប្តី​ប្រពន្ធ​នេះ​រស់នៅ​ខ្វះមុខខ្វះក្រោយ ហើយក៏​ចាប់ផ្តើម​បែកគំនិត​លក់​កូនស្រី​ទើប​កើត​របស់ខ្លួន​តែម្តង​។​ អ្នកទិញ​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​បានប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​បន្ទាប់ពី​គាត់​បាន​ទិញ​កូន​នេះ​ដើម្បី​ធ្វើជា​កូនស្រី​របស់គាត់​។ រីឯ​ម្តាយ​ចិត្ត​បែក​ស្លុយ​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​២​ឆ្នាំកន្លះ​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់