នៅព្រុយណេខែក្រោយ មនុស្សរួមភេទដូចគ្នានឹងត្រូវគប់សម្លាប់នឹងដុំថ្ម ចំណែកចោរលួចនឹងត្រូវកាត់ដៃជើងចោល ក្រោមច្បាប់ថ្មី

ប្រទេសព្រុយណេអាចនឹងចាប់ផ្តើមវាយនឹងរំពាត់ឬគប់នឹងដុំថ្មដាក់មនុស្សខ្ទើយរហូតដល់ស្លាប់ នៅសប្តាហ៍ក្រោយ នៅពេលដែលច្បាប់ថ្មីត្រូវបានណែនាំ។ នេះបើយោងតាមកាសែត Daily Mail ចុះផ្សាយកាលពីថ្ងៃទី២៧មីនា។

ប្រទេសសម្បូរប្រេងដ៏តូចមួយនេះបានអនុវត្តច្បាប់ Sharia រួចហើយ ជាមួយការរួមភេទដូចគ្នាអាចជាប់គុករហូតដល់ទៅ ១០ ឆ្នាំ។

ប៉ុន្តែចាប់ពីដើមខែក្រោយ រដ្ឋាភិបាលគ្រោងកែប្រែក្រមព្រហ្មទណ្ឌ ដែលមានន័យថាមនុស្សស្រឡាញ់ភេទដូចគ្នាអាចត្រូវគប់នឹងដុំថ្មរហូតដល់ស្លាប់ ហើយចោរលួចនឹងត្រូវកាត់ដៃជើងចោល។

អង្គការលើកលែងទោសអន្តរជាតិកាលពីថ្ងៃពុធបានរិះគន់ផែនការនេះដោយពណ៌នាច្បាប់ព្រហ្មទណ្ឌអ៊ីស្លាមសម្រាប់ការរួមភេទនិងការលួចជាអំពើ "អាក្រក់ឃោរឃៅ"។

ព្រុយណេជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលបានដាក់ចេញនូវច្បាប់ព្រហ្មទណ្ឌអ៊ីស្លាមនៅឆ្នាំ ២០១៤ នៅពេលខ្លួនប្រកាសពីដំណាក់កាលពីទីមួយក្នុងចំណោមដំណាក់កាលទាំងបីនៃការកែប្រែច្បាប់ ដែលរាប់បញ្ចូលទាំងការផាកពិន័យឬការជាប់ពន្ធនាគារចំពោះបទល្មើសដូចជាការមានផ្ទៃពោះនៅក្រៅអាពាហ៍ពិពាហ៍ឬការខកខានអធិស្ឋាននៅថ្ងៃសុក្រ។

ក្រុមអង្គការសិទ្ធិមនុស្សនិយាយថា ពីមុនការរួមភេទដូចគ្នាគឺជាអំពើខុសច្បាប់នៅក្នុងប្រទេសព្រុយណេហើយអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។ ប៉ុន្តែការកែប្រែច្បាប់នឹងអនុញ្ញាតឱ្យវាយនឹងរំពាត់និងគប់នឹងដុំថ្មរហូតដល់ស្លាប់សម្រាប់អ្នកកាន់សាសនាអ៊ីស្លាមណាដែលត្រូវបានរកឃើញថាមានទោសពីបទផិតក្បត់ រួមភេទក្រៅមង្គលការ និងចាប់រំលោភ៕

adverise with khmeread

អ្នកនឹងចូលចិត្ត