អាមេរិកនឹងបញ្ជូនមនុស្សទៅឋានព្រះចន្ទម្តងទៀតនៅ៥ឆ្នាំទៀត

អង្គការណាសាអាចនឹងបញ្ជូនមនុស្សទៅលើឋានព្រះចន្ទវិញនៅរយៈពេល ៥ ឆ្នាំខាងមុខទៀត ក្រោមការបញ្ជាចុងក្រោយពីរដ្ឋបាលត្រាំ។

អនុប្រធានាធិបតីលោក Mike Pence បានលាតត្រដាងកាលវិភាគឡើងឋានព្រះចន្ទនេះ អំឡុងសុន្ទរកថាមួយនៅកិច្ចប្រជុំនៃក្រុមប្រឹក្សាអវកាសជាតិក្នុងទីក្រុង Huntsville រដ្ឋ Alabama ជាកន្លែងគាត់ប្រាប់ទៅទស្សនិកជនថា ប្រធានាធិបតីចង់ឱ្យអ្នកអវកាសទៅប៉ូលខាងត្បូងនៃព្រះចន្ទនៅត្រឹមឆ្នាំ ២០២៤។

អនុប្រធានាធិបតីបានអំពាវនាវអង្គការណាសា "ជំរុញឱ្យមានភាពបន្ទាន់" សម្រាប់ការរុករកអវកាស និងធ្វើឱ្យអាមេរិកផ្តោតអាទិភាពក្នុងការកំណត់គោលដៅបានរឹងមាំ និងបន្តទៅតាមកាលវិភាគ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab