ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និង ម៉ូតូ នៅផ្លូវជាតិលេខ១ ត្រង់ចំណុចកែងផ្លូវ៣៦៣ ក្នុងភូមិកណ្តាល សង្កាត់ច្បាអំពៅ២ ខណ្ឌច្បាអំពៅ បណ្តាលឱ្យរងរបួសធ្ងន់ស្ត្រី ម្នាក់ បានបញ្ជូនទៅមន្ទីរពេទ្យ កើតឡើងនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង៥ និង៥០នាទី ល្ងាច។ ចំណែកម៉ូតូ និងម៉ូតូបានយកមករក្សាទុកនៅអធិការខណ្ឌ ដើម្បីដោះស្រាយបន្ត។
ប៉ូលិសនិយាយថា ភាគីម៉ូតូម៉ាក MD ពណ៌ក្រហម ស្លាកលេខខ-៤០៦៣ភ-ព១ បើកបរដោយឈ្មោះ តាំង ភិចហួង ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរលក់ដូរស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានបើកបរឆ្លងផ្លូវជាតិលេខ១ ក្នុងទិសដៅពីចិញ្ចើមផ្លូវខាងជើងទៅត្បូង។
លុះដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាក FINO ពណ៌ស្លាកលេខភ្នំពេញ 1 GN2-2515 បើកបរដោយឈ្មោះ ជា សុផានិត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បើកបរតាមផ្លូវជាតិលេខ ១ពីកើតទៅលិចក៏បុកគ្នាពេញទំហឹង បណ្តាលឱ្យស្រ្តីបើកម៉ូតូ MD រងរបួសាក់ជើងឆ្វេង បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។
បច្ចុបបន្ន ម៉ូតូទាំង២រក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅដោះស្រាយពេលក្រោយ។
មូលហេតុដែលបង្កឱ្យគ្រោះថ្នាក់មកពីអ្នកបើកបរម៉ូតូ MD បើកឆ្លងផ្លូវមិនគោរពសិទ្ធិយានយន្តដែលធ្វើដំណើរផ្លូវត្រង់៕
