Olivier Giroud: បម្រាមលើក្លឹប Chcelsea នឹងជួយឲ្យខ្ញុំបន្តលេងដល់រដូវកាលក្រោយ “ព្រោះពួកគេត្រូវការខ្ញុំ”

        កីឡាករសញ្ជាតិបារាំង Olivier Giroud ជឿថា បម្រាមដែល​ចំពោះ​ក្លឹប​ Chelsea នឹង​ជួយពង្រឹងឱកាស​របស់ខ្លួន​ក្នុង​ការ​បន្តអនាគត​នៅជាមួយ​ក្លឹប​នេះ​រហូតដល់រដូវកាលក្រោយ។

        ក្លឹប​​ Chelsea ​ត្រូវ​បាន​ហាមឃាត់​មិនឲ្យ​ទិញកីឡាករ​ថ្មី រហូត​ដល់​រដូវក្តៅ​ឆ្នាំ​២០២០​ បន្ទាប់ពី​រងការ​ចោទប្រកាន់​ថា បានរំលោភ​ច្បាប់​នៃការ​ផ្ទេរកីឡាករ​វ័យ​ក្មេង​ពីបរទេស​។ សំណុំរឿង​របស់ក្លឹប​ឆេលស៊ី​នឹង​ត្រូវ​បើក​សវនា​ការនៅ​ថ្ងៃទី​១១​ខែមករា។ទោះបីជាយ៉ាងណា    ក្លឹប​​ Chelsea បាន​ដាក់​បណ្តឹងឧទ្ធរណ៍​នឹង​បម្រាម​មិន​ឲ្យ​ចូល​រួម​ទីផ្សារទិញដូរ​កីឡាករ​ពីរ​ដំណាក់កាល​ ទៅ​កាន់​គណៈកម្មាធិការ​របស់​ FIFA រួច​ហើយ​។

        ប៉ុន្តែ Giroud គិតថា ប្រសិនបើ​ក្លឹប​នេះចាញ់​ក្តី ខ្លួន​នឹង​ស្ថិតក្នុងទីតាំង​រឹងមាំ​ស្របពេល​កិច្ច​សន្យា​នឹង​ចប់នៅ​ដំណាច់​រដូវកាល​នេះ។Giroud បាន​និយាយថា “​យើង​ត្រូវ​ការ​រង់ចាំ​មើល​ទាក់ទិន​ថា តើ​យើង​នឹង​មាន​ឱកាស​ ដើម្បី​ទទួល​បាន​កីឡាករ​ថ្មី​នៅរដូវទិញដូរ​បន្ទាប់ឬយ៉ាងណា។ ប្រសិនបើ​មិនអាចទេ នោះក្លឹប​នឹង​ត្រូវ​បាន​ហាមឃាត់ ហើយ​បន្ទាប់មក​ ពួកគេនឹង​ត្រូវ​ការ​ខ្ញុំបន្ត​ទៀត​ និង​ផ្តល់ថ្មី​មួយដល់ខ្ញុំ។ ខ្ញុំសប្បាយចិត្ត​នៅទីនេះ​ ប៉ុន្តែ​វាអាស្រ័យ​លើ​លក្ខខណ្ឌ​ពីរបីចំណុច​ផ្សេង​ ដូច្នេះយើងនឹង​រង់ចាំមើល”។

        កីឡាករវ័យ​៣២​ឆ្នាំរូបនេះ​ត្រូវ​បានភ្ជាប់​ទៅនឹង​ការ​ចាកចេញទៅលេងនៅប្រទេស​បារាំង ហើយក្លឹប Lyon អាចជា​គោលដៅ​ ប៉ុន្តែ​ Giroud នៅ​ពេញចិត្ត​នឹង​ Chelsea​ ជាង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab