លោក Louis Van Gaal: ទម្រង់លេងរបស់ក្រុម Man Utdគ្មានការប្រែប្រួលទេ

        អតីតអ្នកចាត់ការក្លឹប Man Utd លោក Louis van Gaalបានអះអាងថា ទម្រង់​លេង​របស់​ក្រុម​ Man Utd​គ្មានការប្រែប្រួល​ទេ នៅក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​បណ្តោះអាសន្ន Ole Gunnar Solskjaer។

        លោក Van Gaalបាននិយាយថា “​ខ្ញុំ​មិននៅទីនោះទេ ប៉ុន្តែ​មើលទៅដូចជា​គ្មានអ្វីប្រែប្រួល​ទេ គ្រាន់តែ​បរិយាកាស​ហាក់ដូច​ជា​ល្អប្រសើរ​ជាង។ បើទោះបីជា​គ្រូបង្វឹក​​Solskjaer​រកបានជ័យជម្នះ​១៤លើក​ក្នុងចំណោម​១៩​ប្រកួត​ក្នុងឋានៈជា​គ្រូបង្វឹក​បណ្តោះ​អាសន្ន​ ចាប់តាំងពី​ចូល​ជំនួស​លោក Jose Mourinhoក៏ដោយ។

        លោក Van Gaal ដែល​បានចំណាយ​ពេល​ពីរ​ឆ្នាំ​នៅពហុកីឡាដ្ឋាន Old Trafford បាន​ទទួល​ស្គាល់​ថា លោក Solskjaer ធ្វើបានល្អ​ ប៉ុន្តែថា ស្ទិល​លេង​របស់​ក្រុម​​ Man Utdគ្មាន​អ្វីខុស​ពី​អ្នក​ចាត់ការ​មុនៗ​ទេ។

        គ្រូបង្វឹក​សញ្ជាតិ​ហូឡង់រូបនេះ​បាន​អះអាងថា “​គ្រូបង្វឹក​បន្ទាប់ពី​ខ្ញុំគឺលោក Mourinho បាន​ប្តូរ​ប្រព័ន្ធលេងទៅជា​ទម្រង់ការ​ពារច្រើន​ និង​ប្រើ​ទម្រង់​វាយ​បកលឿនៗ។ នៅពេលនេះ គ្រូបង្វឹកម្នាក់ទៀត លេងទម្រង់​ការពារនិង​វាយ​បក​លឿនៗដដែល​។ ភាពខុសគ្នា​ចម្បងរវាងលោក Mourinho និង​លោក Solskjaer គឺថា Solskjaerរកបាន​ជ័យជម្នះច្រើនជាងតែប៉ុណ្ណោះ​”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab