Samsung Galaxy A50 និង A30 មកជាមួយមុខមាត់ថ្មីនិងតម្លៃដ៏ទាក់ទាញ

ភ្នំពេញថ្ងៃទី ២៨ មីនា ២០១៩៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន សាមសុង បានធ្វើការប្រកាសម្តងរួចមកហើយនូវវត្តមានស្មាតហ្វូនជំនាន់ថ្មីត្រកូល A របស់ខ្លួនគឺ Samsung Galaxy A50និង A30ដែលជាស្មាតហ្វូនដែលបានរចនាឡើងជាមួយនឹងមុខមាត់ថ្មី រូបរាងថ្មី និងចំណុចពិសេសថ្មីៗដើម្បីបំពេញតាមសេចក្តីត្រូវការនិងទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ទាំងអស់របស់ខ្លួន។ 

គួររំឭកផងដែរថាការបង្ហាញខ្លួនរបស់ Samsung Galaxy A50 និង A30 ទាំងពីរម៉ូឌែលនេះគឺពិតជាមិនធ្វើឲ្យអតិថិជនរបស់ខ្លួនខកចិត្តនោះទេ ព្រោះថា មុខងារពិសេសៗក៏ដូចជាតម្លៃដ៏ទាក់ទាញនេះគឺអាចទាក់យកបេះដូងពីសំណាក់អតិថិជនបានជាក់ជាពុំខានឡើយ។ ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតអតិថិជនដែលបានជាវ Samsung Galaxy A50 ឬ A30 ចាប់ពីថ្ងៃទី១៨ដល់៣១មីនា ២០១៩ នេះនឹងមានឱកាសឈ្នះដំណើរទស្សនាBLACKPINKដែលជាព្រឹត្តិការណ៍ដ៏ធំរបស់ក្រុមហ៊ុនសាមសុង នៅឯប្រទេសថៃនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ខាងមុខ។ ចឹងនៅសល់តែប៉ុន្មានថ្ងៃទៀតទេណា!!!
លើកនេះ សាមសុង គឺពិតជាផ្តល់ជូននូវជម្រើសយ៉ាងល្អបំផុតដល់អតិថិជនរបស់ខ្លួន! 
បើចង់ជ្រាបច្បាស់ថាតើ Galaxy A50 និង A30 ទំនើបអស្ចារ្យប៉ុណ្ណានោះសូមមកមើលលក្ខណៈសម្បត្តិទាំងអស់គ្នា!

** Samsung Galaxy A50
• អេក្រង់ Infinity-U ទំហំ 6.4 អ៊ីញប្រភេទ Super AMOLED; 19.5:9 aspect ratio និងបង្ហាញវីដេអូក្នុងកម្រិត FullHD+ (1080 x 2340 px)
• ថតវីដេអូបានក្នុងកម្រិត [email protected]
• កាមេរ៉ាក្រោយមាន 3 គ្រាប់ : 25 MP, f/1.7, PDAF; 8 MP, f/2.2, (សម្រាប់ថតយកផ្ទៃទូលាយ); 5 MP, f/2.2 សម្រាប់ថតព្រាលផ្ទៃខាងក្រោយ
• កាមេរ៉ាមុខ: 25 MP, f/2.0 អាចថតយកច្បាស់ ឬព្រាលផ្ទៃខាងក្រោយបានយ៉ាងល្អតាមមុខងារSelfie Focus
• មានមុខងារ Flaw Detectដែលអាចផ្តល់សញ្ញាទៅអ្នកប្រើប្រាស់ពេលមានកំហុសនៃរូបភាពដែលទើបនឹងថត ដូចជាបិទភ្នែក ព្រាលមិនច្បាស់ឬ ពន្លឺដោយណែនាំឱ្យអ្នកថតសារឡើងវិញ
• ប្រើបន្ទះឈីប :Exynos 9610, Octa-core processor, Quad 2.3 GHz + Quad 1.7 GHz
• បច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់ (On-Screen Fingerprint) ដែលជាចំណុចពិសេសបំផុត ធ្វើឱ្យស្មាតហ្វូន Samsung ម៉ូឌែលនេះ ឈ្នះលើគូប្រកួតប្រជែងរបស់ខ្លួនទាំងឡាយដែលកំពុងដាក់លក់នៅក្នុងតម្លៃចន្លោះពី300-400$
• ស្កេនមុខ (Face Recognition)
• អង្គចងចាំនិងអង្គផ្ទុកមាន 2 ជម្រើស៖ RAM 4GB ROM 64GB លក់ក្នុងតម្លៃ 299$ ឬ6GB ROM 128GB ក្នុងតម្លៃ 339$និងអាចបន្ថែមបានរហូតដល់ 512GB សម្រាប់ microSD card 
• ប្រើ Samsung One UI លើ Android 9.0 Pieជាប្រពន្ធ័ប្រតិបត្តិការថ្មីស្រឡាងមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ដោយដៃមួយចំហៀង
• ថាមពលថ្ម 4,000mAh; Samsung Fast Charge, USB 2.0 Type-C
• ប្រើស៊ីមបាន2 ដែលអាចប្រើអ៊ីនធឺណេត 4GLTE

* Samsung Galaxy A30
• អេក្រង់ដំណក់ទឹក (Infinity-U Display) 
• អេក្រង់ Infinity-U ទំហំ 6.4 អ៊ីញ ប្រភេទ Super AMOLED; 19.5:9 aspect ratio និងបង្ហាញវីដេអូក្នុងកម្រិត FullHD+ (1080 x 2340 px)
• ថតវីដេអូបានក្នុងកម្រិត [email protected]
• កាមេរ៉ាក្រោយមាន 2 គ្រាប់ :កាមេរ៉ាគោល 16 MP, f/1.7, 5 MP, f/2.2, (សម្រាប់ថតយកផ្ទៃទូលាយ)
• កាមេរ៉ាមុខមាន1 គ្រាប់ទំហំ : 16 MP, f/2.0
• ប្រើបន្ទះឈីប :Exynos 7904, Octa Core Processor Dual 1.8 GHz + Hexa 1.6 GHz
• ស្កេនក្រយៅដៃនៅផ្ទៃខាងក្រោយ (Fingerprint Sensor) 
• ស្កេនមុខ (Face Recognition)
• អង្គចងចាំនិងអង្គផ្ទុក៖ RAM 4GB ROM 64GBនិងអាចបន្ថែមបានរហូតដល់ 512GB សម្រាប់ microSD card 
• ប្រើ Samsung One UI លើ Android 9.0 Pie ជាប្រពន្ធ័ប្រតិបត្តិការថ្មីស្រឡាងមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ដោយដៃមួយចំហៀង
• ថាមពលថ្ម 4,000mAh; Samsung Fast Charge, USB 2.0 Type-C
• ប្រើស៊ីមបាន2 ដែលអាចប្រើអ៊ីនធឺណេត 4G LTE

សរុបមកវិញដោយខ្លីៗហើយខ្លឹម Galaxy A50 ឡូយលើសគេត្រង់ថាមាន៖
• បច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់ (On-Screen Fingerprint)
• អេក្រង់ Infinity-U ប្រភេទ Super AMOLED ដែលផ្តល់ពណ៌ភ្លឺច្បាស់ម៉ដ្តល្អ
• កាមេរ៉ាក្រោយមាន 3 គ្រាប់៖ 25 MP (f/1.7); 8 MP (f/2.2); 5 MP (f/2.2)
• មានអង្គចងចាំ និងអង្គផ្ទុកធំ ក្នុងតម្លៃហួសពីល្អ ៖ RAM 4GB ROM 64GB លក់ក្នុងតម្លៃ 299$ ឬ RAM 6GB ROM 128GB ក្នុងតម្លៃ 339$
• ថាមពលថ្ម 4,000 mAh
ដឹងពីចំណុចលើសគេនេះហើយ លោកអ្នកអាចសម្រេចចិត្តដ៏ឆ្លាតវៃក្នុងការជ្រើសរើសស្មាតហ្វូនសម្រាប់ខ្លួនឯងបានហើយ។ 
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232។

adverise with khmeread
PR
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab