ស្ត្រីកម្មករសំណង់ម្នាក់បានធ្លាក់ពីលើអគារកំពុងសាងសង់ស្លាប់មួយរំពេច

ភ្នំពេញ ៖ ស្ត្រីម្នាក់ធ្លាក់ពីលើអគារមួយកន្លែងដែលមានកម្ពស់រហូតដល់១២ជាន់ ដែលកំពុងសាងសង់បង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងយប់អធ្រាត្រនៅវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ​ទី២៨ ខែមិនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ១៦៣ កែងនឹងផ្លូវ២៧៨ ចំណុចខាងកើតវត្តមហាមន្ត្រី ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន។

បុរសជាកម្មករនៅកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងរូបគាត់ដើរឈឺនោមស្រាប់តែឮសំឡេងលាន់តែឌឹបលើដីខ្សាច់​ ហើយគាត់ក្រឡេកមើល ស្រាប់តែឃើញស្ត្រីរូបនោះ បានស្លាប់លើគំនរដីខ្សាច់ស្លាប់បាត់ទៅហើយ។ ចំណែកផ្ទៃមុខស្ត្រីរូបនោះមានស្នាមបែកមុខហូរឈាម ហើយគាត់ក៏បានដើរត្រលប់ទៅផ្ទះវិញ។ 

ទទួលព័ត៌មានភ្លាមសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានយកខ្សែមកពទ្ធ័ជុំវិញសពរួចទាក់ទងសមត្ថកិច្ចជំនាញជំនាញមកធ្វើកោលសល្យវិច័យដោយសពរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនិងពុំមានសាច់ញាតិហើយដឹកទៅដំកល់ទុកនៅវត្តស្ទឹងមានជ័យរង់ចាំពេលព្រឹកទើបធ្វើកោសលវិច័យបន្ត​ ហើយករណីខាងលើនេះមិនទាន់ដឹងជារឿង ឃាតកម្ម, អត្តឃាត ឬក៏គ្រោះថ្នាក់ដោយចៃដន្យនៅឡើយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab