បុរសម្នាក់ជិះម៉ូតូដួលបោកក្បាលនឹងខឿនផ្លូវបណ្ដាលឱ្យស្លាប់ភ្លាមៗនៅសង្កាត់និរោធ

​​ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកខឿនទ្រូងផ្លូវ បណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែកម៉ូតូខ្ទាតឆ្ងាយពីសពប្រហែល២០ម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ​ទី២៨ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

​សមត្ថកិច្ចនិយាយថា សពជនរងគ្រោះខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយមានម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO-9215 នៅក្បែរសពប្រហែល២០ម៉ែត្រផងដែរ។

​ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញជនរងគ្រោះខាងលើជិះម៉ូតូម្នាក់ឯងយ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត។ ខណៈមកដល់កន្លែងកើតហេតុ មិនប្រយ័ត្នក៏ជ្រុលទៅបុកខឿនទ្រូងផ្លូវបណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ។  ឯម៉ូតូបានខ្ទាតឆ្ងាយពីសពប្រហែល២០ម៉ែត្រ រងការខូចខាតផងដែរ។

​ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅជំនាញចរាចរណ៍មកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុករងចាំប្រគល់ជូនសាច់ញាតិ។ ចំណែកសពជរងគ្រោះ សមត្ថកិច្ចមូលដ្ឋានទាក់ទងរថយន្តដឹកសព យកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំទាក់ទងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab