ឧត្តរមានជ័យ ៖ ឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងខេត្ត ដោយមានការសម្របសម្រួលពីលោក កូយកាន់ យ៉ាព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបន្លំស្លៀកឯកសណ្ឋានប្រយុទ្ធរបស់ប៉ូលិសជាតិ និងដាក់ថ្នាំញៀនពីមុខរួចថតបង្ហោះនៅលើអាខោន Fecebook ដែលមានឈ្មោះ «ផុស ផុស» ដោយបានសរសេរចំណងជើងថា «អញចង់ធ្វើអញ្ចឹងទើសក្បាលអាណា»។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ភឿ ផុស ភេទប្រុស អាយុ២៩ ឆ្នាំរស់ នៅភូមិ ភ្នៀត សង្កាត់សំរោង ក្រុង សំរោង ខេត្តឧត្តរមានជ័យ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ ហើយសមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ០១កញ្ចប់តូច សម្ភារៈ ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទដៃ០៤គ្រឿង ឧបករណ៍ឆក់ត្រី០១គ្រឿង។
បច្ចុប្បន្នប៉ូលិសបានសាកសួរនិងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
