រដូវក្តៅម៉ាស៊ីនត្រជាក់ត្រូវប៉ាន់, ឆ្កឹះសោចូលលួចត្រូវប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងកក់១វ៉ៃខ្នោះ

​ភ្នំពេញ​ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងកក់១បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទ ឆ្កឹះសោផ្ទះចូលលួចម៉ាស៊ីនត្រជាក់​ កាលពីនៅថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង​៥ និង៣០នាទីព្រឹក នៅចំណុចផ្ទះជួលលេខ២១ផ្លូវ ២៨១កែង៥២៨ ក្រុមទី៥២ ភូមិ១៣ សង្កាត់​បឹងកក់១ ខណ្ឌទួលគោក។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ សុខ សុវណ្ណារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅដេកចល័តផ្លូវរទេះភ្លើងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនជាប្រចាំ ធ្លាប់ជាប់មណ្ឌលកែប្រែ។

​វត្ថុតាងចាប់យក ១.ម៉ូតូមួយគ្រឿងម៉ាកស៊ុយៗគីស្មាស់ ពណ៌ខ្មៅ ពាក់គ្មានស្លាកលេខ ដែលមានលេខតួ និងលេខម៉ាស៊ីនគ្មានលេខតួ ៦០៥៤៦៩ ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព), ២.ក្បាលម៉ាស៊ីនត្រជាក់ម៉ាកសាំស៊ុងចំនួន០១,​ ៣.ដែកកែច្នៃសម្រាប់ឆ្កឹះសោនិងកាច់បំបែកគ្រាប់សោចំនួន០៤​, ៤.កូនសោសម្រាប់ធ្វើសកម្មភាពចំនួន០៥ និង៥.ដង្កាប់០១ ទួណឺវីស០១ ពិល០១ មេសោពណ៌ខ្មៅចំនួន០២។

​បច្ចុប្បន្នជនសង្ស័យខាងលើ បានឃាត់ខ្លួនជាបណ្ដោះនៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab