ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចទូរស័ព្ទដៃ និងកង់នៅចំណុចមាត់ទន្លេម្តុំកន្លែងហាត់ប្រាណផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីនៅថ្ងៃទី២៧ មីនា ២០១៩ វេលាម៉ោង៦ល្ងាច។
ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ ណាត វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខភូមិទី៦ ផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកបានមាន ទូរស័ព្ទដៃមួយគ្រឿងម៉ាក HUAWEI និងកង់ជិះមួយគ្រឿង បានប្រគល់ជូនជនរងគ្រោះវិញ។
ចំណែកជនរងគ្រោះ ឈ្មោះ Zhu Zhigue ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខ EB 6733966 ស្នាក់នៅផ្ទះសំណាក់ពពកបន្ទប់លេខ ២០១ជាន់ទី២ ដែលមានទីតាំងផ្ទះលេខ 1Eo ផ្លូវព្រះស៊ីសុវត្ថិក្រុម២៧ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុរួចបញ្ជូនខ្លួនបន្តទៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនឡើងតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕
