បាត់ដំបង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង ៣ ទៀបភ្លឺថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចខាងលិចសណ្ឋាគារខេមរា បាត់ដំបង១ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង-ខេត្តបាត់ដំបង។
មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យឈ្មោះ ខៀវ សារ៉ាត់ (ហៅ វី) ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិសូភី២ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង។ វត្ថុតាងដកហូតរួមមាន៖ ១. សារធាតុញៀនប្រភេទម្សៅក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន ០២ កញ្ចប់, ២. ទូរស័ព្ទចំនួន ០១ គ្រឿង និង៣. ម៉ូតូចំនួន ០១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវីធី៕
