បង្ហាញមុខក្រុមចោរប្លន់៦នាក់លើ១៥នាក់ដែលប្លន់កក្រើកនៅក្រុងតាខ្មៅ

កណ្តាល​ ៖ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាលបានបង្ហាញមុខក្រុមចោរប្លន់៦នាក់ក្នុងចំណោមបក្ខពួក១៥នាក់​ នៅថ្ងៃទី២៨មីនាឆ្នាំ២០១៩​ បន្ទាប់ពីបានបង្ក្រាបជាបន្តបន្ទាប់​ តាំងពីថ្ងៃទី២៥ដល់ ២៧ ខែមីនា ឆ្នាំ២០១៩ចំណុច មុខម៉ាតតូតាល់ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ ០៣នាក់រួមមាន​ ១.ឈ្មោះ សន សារុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងទង មានទីលំនៅផ្ទះជួល​ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តា មានរបួសបែកក្បាល, ២.ឈ្មោះ ឆឹម សារ៉ាត់​ ហៅ តា​ ភេទប្រុស​ អាយុ​17ឆ្នាំ មុខរបរជាងទង មានទីលំនៅ ផ្ទះជួល​​ ភូមិកំពង់សំណាញ់​  សង្កាត់ កំពង់សំណាញ់​​ ក្រុងតាខ្មៅ ខេត្ត​ កណ្តាល​ មានរបួសពកក្បាលនិង៣.ឈ្មោះ វង្ស​ ណាដាំ ភេទ ប្រុស​ អាយុ​ ១៨ ឆ្នាំ មុខរបរជាងទង មានទីលំនៅ ផ្ទះជួល​ ភូមិ​ កំពង់សំណាញ់​ សង្កាត់ កំពង់សំណាញ់​ ក្រុងតាខ្មៅ ខេត្តកណ្តាល មានរបួស​ក្បាលនិងបែកចិញ្ចើមស្តាំ។

​ចំណែកជនសង្ស័យ ១៥នាក់ ឃាត់ខ្លួនបាន ៦ នាក់រួមមាន ១.ឈ្មោះ រិន សារី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ បុគ្គលិករថយន្ដក្រុងក្រុមហ៊ុនកាពីតូល មធ្យោបាយម៉ូតូ Honda C125 ពណ៌ខ្មៅកាំបន្ទះពណ៌ស មានទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន), ២.ឈ្មោះ ថាច ចាន់ថន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ រត់តុការ លេខទូរស័ព្ទ ០៩៦ ៣៩៩៥៧៣៩ មធ្យោបាយម៉ូតូ Honda C125 ពណ៌ក្រហម សេរីឆ្នាំ ២០១៩ មានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន), ៣.ឈ្មោះ ប៉ាត ជាតិ ហៅ ប៊ិនយ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងឈើ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន), ៤.ឈ្មោះ សួន បញ្ញា ហៅ ជ្រឹង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន), ៥.ឈ្មោះ អ៊ុន ភក្ដី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុការ មធ្យោបាយគ្មាន មានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)និង ៦.ឈ្មោះ ហ៊ុយ លាងហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់តុការ មធ្យោបាយគ្មាន មានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។

​វត្ថុតាងចាប់យករួមមាន​  ១.ម៉ូតូម៉ាក Suzuki Nex សេរីឆ្នាំ២០១៨ ពណ៌ ស ០១គ្រឿង ស្លាកលេខ ភ្នំពេញ 1HE-0063 (របស់ជនរងគ្រោះ), ២.ម៉ូតូម៉ាក Honda C125 សេរីឆ្នាំ២០១៨ ពណ៌ ខ្មៅ ស្លាកលេខ កណ្ដាល 1AB-6737(របស់ជនសង្ស័យ), ៣.ម៉ូតូម៉ាក Honda C125 សេរីឆ្នាំ ២០១៩ គ្នាមផ្លាកលេខ ពណ៌ឈាមជ្រូក (របស់ជនសង្ស័យ), ៤.ទូរស័ព្ទ ៤គ្រឿង ម៉ាក IPhone X ពណ៌ ០១គ្រឿង ម៉ាក Samsung Galaxy S6 edge ពណ៌ទឹកប្រាក់ ០១គ្រឿង ម៉ាកIPhone 6 ពណ៌ទឹកប្រាក់ ០១គ្រឿង ម៉ាកIPhone 5 ពណ៌ ស ស្រោមខ្មៅ (របស់ជនសង្ស័យ) និង ៥.ចិញ្ចៀន លោហះធាតុពណ៌ទង់ដែង ដាំត្បូងលឿង ០១វង់ និង នាឡិកាដៃ ០២គ្រឿង (របស់ជនសង្ស័យ)។

​ប៉ូលិសបន្តថា​ នៅថ្ងៃខែវេលាកើតហេតុខាងលើ ក្រុមជនរងគ្រោះមានគ្នា ០៣នាក់ ជិះម៉ូតូ ១គ្រឿងម៉ាក Nex ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HE-0063 ទៅលេងផ្ទះបងនៅម្ដុំផ្សារអូឫស្សី រាជធានីភ្នំពេញ។ លុះត្រឡប់មកវិញនៅវេលាម៉ោង១០ និង៣០នាទីយប់ មកដល់ម្ដុំខាងលិចសាលា ខេត្តកណ្ដាល ហួសការ៉ាស់សាំងតូតាល់ប្រហែល៥០ម៉ែត្រ ស្រាប់តែមានក្រុមជនសង្ស័យប្រហែលជាងដប់នាក់ ម៉ូតូ៦គ្រឿង បានធ្វើសកម្មភាពគប់ និងកាប់ប្លន់ បណ្ដាលឱ្យជនរងគ្រោះទាំងបីនាក់រងរបួសក្បាលជិះរត់ត្រឡប់ក្រោយវិញចូលក្នុងម៉ាតតូតាល់។ 

​តែត្រូវបក្ខពួកជនសង្ស័យដេញតាម ដោយពេលនោះកម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្ដាល កំពុងជិះល្បាត បានសហការជាមួយកម្លាំងប៉ូលិសប៉ុស្ដិ៍ ចាក់អង្រែក្រោម បានចូលអន្ដរាគមន៍ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ រិន សារី ភេទប្រុស អាយុ ១៨ឆ្នាំ ជាបក្ខពួកជនសង្ស័យ និងវត្ថុតាងម៉ូតូ ១គ្រឿង ម៉ាក Honda C125 សេរីឆ្នាំ ២០១៨ រួចបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្ដាប់ចម្លើយ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ទៀត និងកសាងសំណុំរឿងទៅតាមនីតិវិធី។

​ក្រោយពីស្ដាប់ចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពវាយប្លន់ជនរងគ្រោះប្រាកដមែន ព្រមទាំងធ្លាប់ ធ្វើសកម្មភាពវាយប្លន់នៅ ក្រុងតាខ្មៅ ចំនួន ២ដង យកបានម៉ូតូចំនួន ២គ្រឿង ម៉ាក Nex ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ និង ម៉ាក Honda C125 ស៊េរីឆ្នាំ ២០១៦ និងបក្ខពួកបានកាប់ជនរងគ្រោះ នៅមុខក្លឹបកម្សាន្ដ រ៉េន សង្កាត់ចាក់អង្រែក្រោម កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៩ ទៀតផង៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab