បាត់ដំបង ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសខេត្តបាត់ដំបងឃាត់ខ្លួនក្នុងករណី២ករណីផ្សេងគ្នានៅថ្ងៃទី៩មីនានេះ។
១-ថ្ងៃទី09មីនាឆ្នាំ2016ម៉ោង10ព្រឹកកម្លាំងអធិការដ្ឋានប៉ូលិសក្រុងបាត់ដំបងបានអនុវត្តដីកាចាប់ខ្លួនលេខ534ដចខចុះថ្ងៃទី06កក្កដា2010របស់សាលាដំបូងខេត្តបាត់ដំបងចាប់ខ្លួនឈ្មោះ យ៉ុម ម៉ាត់លី ភេទប្រុសអាយុ30ឆ្នាំ(អ៊ីស្លាម)រស់នៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទលួចមានស្ថានទម្ងន់ទោសនិងផ្សំគំនិតលួចប្រព្រឹត្តនៅភូមិអណ្តូងចេញ សង្កាត់អណ្តូងចេញ ក្រុងបាត់ដំបងកាលពីថ្ងៃទី28មរាឆ្នាំ2009។
២-ថ្ងៃទី09មីនាឆ្នាំ2016ម៉ោង11និង30នាទីកម្លាំងអធិការដ្ឋានប៉ូលិសស្រុកបាណន់បានអនុវត្តដីកាចាប់ខ្លួនលេខ349ដចខចុះថ្ងៃទី12.8.2008របស់សាលាដំបូងខេត្តបាត់ដំបងចាប់ខ្លួនឈ្មោះយឿត រស់ភេទប្រុសអាយុ29ឆ្នាំរស់នៅភូមិក្រឡាពាស ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ពីបទលួចមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅភូមិអណ្តូងចេញសង្កាត់អណ្តូងចេញ ក្រុងបាត់ដំបង កាលពីថ្ងៃទី02មិថុនា2008។
ជនជាប់ចោទទាំងពីត្រូវបានបញ្ជូនទៅតុលាការខេត្តចាត់ការតាមនីតិវិធីបន្ត៕
