នារីម្នាក់ធ្វើខួបកំណើតគម្រប់អាយុ ១៨ ឆ្នាំ ដោយលោតឆត្រយោងពីលើមេឃ, ចុចឆត្រមិនទាន់ធ្លាក់ស្លាប់យ៉ាងអាណោចអាធ័ម

ក្មេងស្រីម្នាក់ដែលប្រារព្ធពិធីខួបកំណើតលើកទី ១៨ របស់នាង បានធ្លាក់ស្លាប់រួមជាមួយនឹងគ្រូលោតឆត្រយោងលើមេឃម្នាក់ផងដែរ បន្ទាប់ពីឆត្រយោងរបស់ពួកគេមិនអាចបើកបានដោយជោគជ័យ។

នាង Vanessa Ivonne Melendez Cardenas បានឈានចូលអាយុ ១៨ ឆ្នាំរបស់នាង ហើយកាលពីថ្ងៃអាទិត្យ ទី ២៤ មីនាក៏បានសម្រេចចិត្តអបអរដោយលោតឆត្រយោងនៅកម្ពស់ ៣៩៦ ម៉ែត្រនៅបឹង Tequesquitengo ក្នុងទីក្រុង Morelos ប្រទេសម៉ិកស៊ិក។

វីដេអូដ៏រន្ធត់ថតជាប់ពីសកម្មភាពធ្លាក់ដល់ដីនៃសិស្សសាលា និងគ្រូលោតឆត្រយោងឈ្មោះ Mauricio Gutiérrez Castillo អាយុ ៣៤ ឆ្នាំ ធ្លាក់មកយ៉ាងរហ័សពីលើមេឃមក។

ហើយវីដេអូនោះក៏បង្ហាញ អ្នកលោតឆត្រយោងយ៉ាងហោចណាស់ចំនួន ៤ នាក់កំពុងទម្លាក់ខ្លួនចុះពីលើមេឃមក។

អាជ្ញាធរបានរកឃើញសាកសព Melendez Cardenas និង Gutiérrez Castillo នៅលើវាលស្មៅ។

ក្រុមហ៊ុនលោតឆត្រយោងម៉ិកស៊ិក ដែលរៀបចំការលោតនេះ បានទទូចថា ការធ្លាក់ដ៏រន្ធត់នេះ គឺមិនមែនជាឧបទ្ទវហេតុបង្កឡើងដោយឧបករណ៍ឆត្រយោងឡើយ។

លោក Jorge Gaitán ប្រធានអង្គភាពឆត្រយោង Albatros បាននិយាយថា រឿងត្រូវបានបង្កឡើងដោយជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងពីរនាក់។

លោកបាននិយាយថា "នេះមិនមែនបញ្ចប់ទៅដោយសារឧបទ្ទវហេតុនោះទេ វាបង្កឡើងដោយមនុស្ស។ យើងកំពុងធ្វើការស៊ើបអង្កេត"។

ចំណែកឯ ក្រុមហ៊ុនលោតឆត្រយោងមួយនោះមិនបានធ្វើការសងលុយធានារ៉ាប់រងដល់ Gutiérrez Castillo នោះទេ ដោយសារតែគេចាត់ទុកកីឡានេះ ជាកីឡាគ្រោះថ្នាក់៕

 

adverise with khmeread
tiger
Loading ad ...