EU អនុម័តបម្រាមលើផលិតផលធ្វើពីប្លាស្ទិក ដើម្បីជាគំរូដល់ប្រទេសផ្សេងទៀតកុំឱ្យចូលចិត្តប្រើប្លាស្ទិកពេក

សមាជិកសភាអឺរ៉ុបបានបោះឆ្នោតយ៉ាងច្រើនលើសលប់កាលពីថ្ងៃពុធសម្រាប់ការហាមឃាត់ទូទាំងសហភាពអឺរ៉ុបលើផលិតផលប្លាស្ទិកដូចជាទុយោបឺតទឹក ស្លាបព្រាសម និងដងជ័រត្បារត្រចៀក ដែលកំពុងចាក់ចោលពេញមហាសមុទ្ររបស់ពិភពលោក។

បម្រាមនេះត្រូវបានអនុម័តរួចហើយនៅក្នុងការចរចាជាមួយរដ្ឋជាសមាជិកនិងក្រុមមន្ត្រីសហភាពអឺរ៉ុបហើយឥឡូវនេះវានឹងត្រូវអនុម័តយ៉ាងឆាប់រហ័សទៅជាច្បាប់។ បម្រាមនេះនឹងចូលជាធរមានចាប់ពីឆ្នាំ ២០២១។

អនុប្រធានគណៈកម្មការអឺរ៉ុបលោក Frans Timmermans បាននិយាយថាអឺរ៉ុបមិនមែនជាប្រភពនៃការបំពុលសំរាមប្លាស្ទិកទេ ប៉ុន្តែថាវិធានការនេះគឺដើម្បីត្រួសត្រាយជាគំរូដល់ពិភពលោក។

លោកបាននិយាយថា "បណ្តាប្រទេសអាស៊ីមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្វីដែលយើងកំពុងធ្វើ។ ប្រទេសនៅអាម៉េរិកឡាទីនក៏ដូចគ្នាដែរ។ ទោះបីជាចំណែកនៃការបំពុលបរិស្ថានរបស់យើងមានកម្រិត ក៏ប៉ុន្តែការផ្លាស់ប្តូរគំរូសេដ្ឋកិច្ចរបស់យើងមានឥទ្ធិពលជាសកល"។

ច្បាប់នេះបានអនុម័តដោយសំឡេង ៥៦០ ទល់នឹង ៣៥ នៅក្នុងការប្រជុំនៅទីក្រុង Strasbourg របស់បារាំង។

ក្រៅពីការហាមប្រាមផលិតផលដែលអាចប្រើឡើងវិញបានជាច្រើនប្រភេទ សហភាពអឺរ៉ុបក៏នឹងលើកទឹកចិត្តរដ្ឋជាសមាជិកឱ្យកាត់បន្ថយការប្រើប្រាស់កញ្ចប់វេចខ្ចប់ប្លាស្ទិកនិងណែនាំនូវច្បាប់ស្តីពីការដាក់ស្លាកសញ្ញាយ៉ាងតឹងរ៉ឹងផងដែរ។

ច្បាប់នេះកំណត់ទិសដៅថាដបប្លាស្ទិកចំនួន ៩០ ភាគរយនឹងត្រូវប្រមូលដើម្បីកែច្នៃឡើងវិញនៅឆ្នាំ ២០២៩ ហើយថាដបប្លាស្ទិកត្រូវតែផលិតផ្សំជាមួយសារធាតុអាចកែច្នៃឡើងវិញបានចំនួន ២៥ ភាគរយនៅឆ្នាំ ២០២៥ និង ៣០ ភាគរយនៅឆ្នាំ ២០៣០៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab