ស្រីៗចង់បានចង្កេះរាវស្តួចនិងក្បាលពោះរាបស្មើ ហាត់ប្រាណតែមួយក្បាច់ងាយបំផុត

ការសម្រកខ្លាញ់ក្បាលពោះដើម្បីទទួលបានចង្កេះរាវស្តួចគឺជារឿងធម្មតាចំពោះមនុស្សមួយចំនួន។ មូលហេតុដែលធ្វើឱ្យមនុស្សស្រឡាញ់រាងស្លីម គឺដោយសារទំហំចង្កេះគឺជាខ្នាតវាស់សម្លៀកបំពាក់សមឬមិនសមសម្រាប់រាងកាយទាំងមូល។ អមជាមួយរបបអាហារមានសុខភាពល្អ មនុស្សនាំគ្នាធ្វើលំហាត់ប្រាណបន្ថែមទៀតដើម្បីបានចង្កេះរាងអង្ក្រង។ ហើយនៅពេលនិយាយដល់ការហាត់ប្រាណបានចង្កេះស្តួច គ្មានលំហាត់ប្រាណណាមានប្រសិទ្ធភាពជាងការលោតអន្ទាក់នោះឡើយ។ 

អត្តពលិកនិងគ្រូហាត់កាយសម្បទាតែងលោតអន្ទាក់សម្រាប់សម្រួលដល់ចលនាសាច់ដុំបេះដូងរបស់ពួកគេ។ យោងតាមវេបសាយ TOP លំហាត់ប្រាណបែបនេះគឺងាយនឹងធ្វើឱ្យមានរាងស្លីមឆាប់បំផុត ពីព្រោះការលោតអន្ទាក់ជួយជំរុញអត្រារំលាយអាហាររបស់មនុស្ស និង ធ្វើឱ្យក្បាលពោះប្រឹងរឹបខ្លាំងក្នុងពេលដំណាលគ្នា ហេតុដូច្នេះហើយលំហាត់ប្រាណរបៀបនេះបានផ្តល់នូវអត្ថប្រយោជន៍ពីរក្នុងពេលជាមួយគ្នា។

វិធីលោតអន្ទាក់ដើម្បីបានចង្កេះស្អាតគឺ ៖ លោតឱ្យបានលឿនបំផុតតាមដែលអាចធ្វើបានរយៈពេល៤០វិនាទី បន្ទាប់មកសម្រាក ១៥ វិនាទី។ បន្ទាប់មកអនុវត្តម្តងទៀតឱ្យគ្រប់៥ដង។ អនុវត្តរាល់ថ្ងៃ និងអនុវត្តបីបួនលើកក្នុងមួយថ្ងៃ៕

adverise with khmeread

អ្នកនឹងចូលចិត្ត