ស្លាប់១៩នាក់ក្នុងគ្រោះអគ្គីភ័យឆាបឆេះការិយាល័យធ្វើការខ្ពស់កប់ពពកនៅបង់ក្លាដែស, បុគ្គលិកខ្លះលោតសម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម

បុគ្គលិកដ៏អស់សង្ឃឹមជាច្រើននាក់លោតសម្លាប់ខ្លួន ខណៈដែលអគ្គីភ័យឆាបឆេះនៅការិយាល័យធ្វើការនៅរដ្ឋធានី Dhaka កាលពីថ្ងៃទី ២៨ មីនា ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩ និងជាប់មនុស្សជាច្រើននាក់ទៀតនៅក្នុងអគារ ក្នុងគ្រោះអគ្គីភ័យដ៏ធំចុងក្រោយបំផុត ដែលវាយប្រហារក្នុងរដ្ឋធានីបង់ក្លាដែស។

ក្រុមអ្នកជួយសង្គ្រោះបានព្រមានថាចំនួនអ្នកស្លាប់អាចកើនឡើងយ៉ាងខ្លាំង នៅពេលដែលក្រុមអ្នកពន្លត់អគ្គីភ័យបានរកឃើញសាកសពឆេះពីកន្លែងធ្វើការរបស់បុគ្គលិកការិយាល័យ កន្លែងដែលចំនួនអ្នកជាប់ក្នុងភ្លើងគឺដឹងមិនច្បាស់លាស់ទេ។

មន្ត្រីប៉ូលិសនិយាយថា មនុស្សយ៉ាងហោចណាស់ ៦ នាក់ស្លាប់ដោយលោតពីលើអគារ ២២ ជាន់។ ហើយយ៉ាងហោចណាស់ ៧៣ នាក់រងរបួស និងព្យាបាលក្នុងមន្ត្រីពេទ្យ Dhaka។

មានវីដេអូមួយកំពុងចែកចាយលើបណ្ដាញសង្គម បង្ហាញបុរសម្នាក់ធ្លាក់ចុះពីខ្សែកាប ខណៈដែលគាត់ និងអ្នកផ្សេងទៀតព្យាបាមចុះពីលើអគារ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab