ប៉ូលិសខេត្តសៀមរាប បង្ក្រាបទីតាំងភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណេត ឃាត់ចិន១៦៣នាក់

សៀមរាប​ ៖​ សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើសភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណេត (Internet Gameonline) ដែលមានទីតាំងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ​ ក្រុង- ខេត្តសៀមរាប ចំនួនពីរទីតាំងនៅវេលាម៉ោង០៩និង៣០នាទីថ្ងៃទី២៨ ខែមីនាឆ្នាំ២០១៩ ដោយឃាត់ជនជាតិចិនសរុបចំនួន១៦៣នាក់។ 

​ប៉ូលិសនិយាយថា កម្លាំងប៉ូលិសផែនអន្តោប្រវេសន៍ខេត្តសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍និងកម្លាំងប៉ូលិសប៉ុស្តិ៍សង្កាត់ស្វាយដង្គំ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការប៉ូលិសខេត្តដោយមានការសំរបសំរួលដឹកនាំនីតិវិធីដោយលោក សំរិទ្ធ សុខុន និងលោក ស្រេង វធ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះប្រតិបត្តិការបង្រ្កាបទីតាំងប្រព្រឹត្តិបទល្មើសភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណេត (Internet Gameonline) ដែលមានទីតាំងស្ថិតនៅភូមិវិហ៊ារចិន សង្កាត់ស្វាយដង្គំ ខេត្តសៀមារាប ចំនួនពីរទីតាំង។​ ជាលទ្ធផលប៉ូលិសរកឃើញជនជាតិចិនសរុបចំនួន១៦៣នាក់ (ស្រី៤០នាក់) និង computer ប្រមាណ១៥០គ្រឿង ដែលកំពុងប្រព្រឹត្តបទល្មើស។ 

​បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងដំណើរការនីតិវិធីបញ្ជូនជនសង្ស័យទៅស្នងការដ្ឋានប៉ូលិសខេត្តសៀមរាបដើម្បីសាកសួរបំភ្លឺបន្តតាមនីតិវិធី​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab