ឆាបឆេះរោងចក្រ ជូហ៊ុយបណ្តាលមកពីឆ្លងចរន្តអគ្គិសនី

កំពង់ចាម ៖ មានគ្រោះ អគ្គិភ័យបានឆាបឆេះរោងចក្រ ជូហ៊ុយ យ៉ាងសន្ធោរសន្ធៅ ស្ថិតនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅវេលាម៉ោង៦ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

​ប៉ូលិសនិយាយថា​ ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការប៉ូលិសខេត្តកំពង់ចាម ដឹកនាំបញ្ជាផ្ទាល់ក្នុងការពន្លត់អគ្គិភ័យ ដោយប្រើប្រាស់រថយន្តចំនួន១០គ្រឿង ក្នុងនោះរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋានខេត្តកំពង់ចាម ចំនួន០២គ្រឿង, រថយន្តអគ្គិភ័យរបស់អធិការដ្ឋានស្រុកកងមាសចំនួន០១គ្រឿង, រថយន្តអគ្គិភ័យរបស់អធិការដ្ឋានស្រុកព្រៃឈរចំនួន០១គ្រឿង, រថយន្តអគ្គិភ័យរបស់អធិការដ្ឋានស្រុកចំការលើ ចំនួន០១គ្រឿង, រថយន្តអគ្គិភ័យរបស់អធិការដ្ឋានស្រុកបាធាយ ចំនួន០២គ្រឿង, រថយន្តអគ្គិភ័យរបស់អធិការដ្ឋានស្រុកជើងព្រៃចំនួន០១គ្រឿង, និងរថយន្តអគ្គិភ័យរបស់អធិការដ្ឋានស្រុកបារាយណ៍ខេត្តកំពង់ធំ ចំនួន០១គ្រឿង  ចូលរួមពន្លត់ហើយប្រើប្រាស់ទឹកអស់ចំនួន៣០ឡាន និងសាប៊ូអស់២០០គីឡូក្រាម។

​ប្រតិបត្តិការចុះពន្លត់អគ្គិភ័យនេះ មានការចូលរួមសហការពីកម្លាំងអន្តរាគមន៍ខេត្ត កម្លាំងអន្តរាគមន៍ស្រុក សរុបចំនួន៩៥នាក់ ហើយខូចខាតអគាររោងចក្រ១ខ្នង និងខូចខាតសម្ភារ:មួយចំនួន៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab