30a8f8cb be08 4462 b8ba 44af05bb1bcd

ចាប់វាយ​ជនសង្ស័យ​ម្នាក់​រហូតដល់​សន្លប់​ស​ង្ស័​យ​លួច​មូ​តូ​អ្នកស្រុក​

    ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​បាន​ព្រួត​វាយ​យ៉ាង​ចាស់ដៃ​សល់​តែ​ដង្ហើមចង្រិត បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ម៉ូ​តូមិនបាន​សំរេច កាលពី​ល្ងាច​ថ្ងៃទី​៩​មិនាឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ ៤​ហត្ថ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    បន្ទាប់ពី​វាយ​សន្លប់​ស្តូកស្តឹង ជនសង្ស័យ​ដែល​ពុំទាន់​ស្គាល់​អត្តសញ្ញាណ ត្រូវបាន​ក្រុម​សង្គ្រោះបន្ទាន់ ៧១១ កងពលតូច​៧០ ដឹក​ទៅ​ព្យាបាលនៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។​

    ក្រោយមក​សមត្ថកិច្ច​ចុះទៅ​មន្ទីរពេទ្យ​រង់ចាំ​ជនសង្ស័យ​ដឹងខ្លួន​ទើប​ធ្វើ​កំណត់ហេតុ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

អ្នកនឹងចូលចិត្ត

មតិយោបល់