ស្ត្រីដែលមានស្បូនពីរ ទើបសម្រាលកូនប្រុសមិនគ្រប់ខែម្នាក់ទើបបាន ២៦ ថ្ងៃ ឥឡូវស្រាប់តែសម្រាលបានកូនភ្លោះនៅស្បូនមួយទៀត

ស្ដ្រីបង់ក្លាដែសម្នាក់ដែលមានស្បូនពីរ បានផ្ដល់កំណើតកូនភ្លោះ ស្ទើរតែមួយខែ បន្ទាប់ពីផ្ដល់កំណើតកូនប្រុសមិនគ្រប់ខែម្នាក់។ នេះបើយោងតាមសម្ដីវេជ្ជបណ្ឌិតប្រាប់ទៅកាន់ BBC ។

Arifa Sultana អាយុ ២០ ឆ្នាំ បានផ្ដល់កំណើតកូនប្រុសម្នាក់ចុងខែកុម្ភៈ ប៉ុន្ដែ ២៦ ថ្ងៃក្រោយមកក៏បានប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យម្តងទៀត បន្ទាប់ពីមានអាការៈឈឺក្នុងពោះ។

វេជ្ជបណ្ឌិតបានរកឃើញថា នាងនៅមានផ្ទៃពោះនៅឡើយជាមួយនឹងកូនភ្លោះមួយទៀតក្នុងស្បូនរបស់នាង ហើយក៏បានធ្វើការវះកាត់ជាបន្ទាន់។

យ៉ាងណាមិញ កូនភ្លោះរបស់នាងទាំងពីរមានសុខភាពល្អជាធម្មតា និងអនុញ្ញាតចេញពីមន្ទីរពេទ្យ។

Sultana ដែលមកពីភូមិជនបទមួយ បានផ្ដល់កំណើតកូនដំបូងរបស់នាងនៅមន្ទីរពេទ្យ Khulna Medical College Hospital ក្នុងស្រុក Khulna។

វេជ្ជបណ្ឌិតឈ្មោះ Sheila Poddar ជាពេទ្យខាងរោគស្ដ្រី ដែលបានធ្វើការវះកាត់ឱ្យ Sultana និយាយថា ២៦ ថ្ងៃក្រោយមក នាងបានត្អូញត្អែរថាឈឺក្នុងពោះ និងប្រញប់ប្រញាល់ចូលមន្ទីរពេទ្យ Ad-din Hospital ក្នុងស្រុក Jessore នៅថ្ងៃទី ២១ មីនា។

គាត់និយាយថា "នៅពេលអ្នកជំងឺមកដល់ យើងបានពិនិត្យតាម ultrasound និងរកឃើញមានកូនភ្លោះ។ យើងមានការភ្ញាក់ផ្អើលជាខ្លាំង ហើយមិនដែលឃើញរឿងបែបនេះពីមុនឡើយ"។

យោងតាមវេជ្ជបណ្ឌិតដដែល ប្ដីប្រពន្ធមួយគូនោះមិនដែលទៅពិនិត្យផ្ទៃពោះបានម្ដងឡើយ ដោយសារពួកគេក្រីក្រ មុនពេលឆ្លងទន្លេ៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab