ខេត្តមួយរបស់កាណាដានឹងរារាំងមន្ត្រីស៊ីវិលពីការស្លៀកពាក់ឈុតតំណាងសាសនាជាក់លាក់ណាមួយ

ខេត្តមួយរបស់កាណាដាបានដាក់ចេញនូវច្បាប់ ដែលនឹងរារាំងមន្ត្រីរដ្ឋការពីការប្រើនិមិត្តសញ្ញាសាសនានៅកន្លែងធ្វើការ។

សេចក្ដីព្រាងច្បាប់របស់គណបក្សសម្ព័ន្ធអាវេនៀកេប៊ិក (Coalition Avenir Quebec) នឹងគ្របដណ្តប់ទៅលើចៅក្រម រដ្ឋអាជ្ញា ប៉ូលិស មន្ត្រី គ្រូបង្រៀន និងអ្នកកាន់តំណែងផ្សេងទៀត។

នេះមិនមែនជាលើកទីមួយទេដែលខេត្ត Quebec បានជំរុញច្បាប់ដើម្បីអនុវត្តឡើងវិញនូវអព្យាក្រឹតសាសនា។

ហើយក៏មានក្រុមមួយចំនួនកំពុងរៀបចំប្រឆាំងនឹងការស្នើច្បាប់មួយនេះដែរ។

សេចក្ដីព្រាងច្បាប់ចំនួន ២១ នឹងរារាំងមន្ត្រីស៊ីវិលពីការពាក់និមិត្តសញ្ញាដូចជាក្រណាត់គ្រប់ក្បាល kippah, turban និង hijabs ជាដើម៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab