Antoine Griezmannសុខចិត្តកាត់ប្រាក់ឈ្នួល៦លានផោនក្នុងមួយឆ្នាំដើម្បីបានចូលរួមជាមួយក្លឹប Barcelona

ខ្សែប្រយុទ្ធAntoine Griezmann ហាក់ដូចជាត្រៀមខ្លួនរួចរាល់ហើយក្នុងការចាកចេញពីក្លឹប Atletico Madrid ដើម្បីទៅចូលរួមជាមួយក្លឹប Barcelona បន្ទាប់ពីមានការបារម្ភថា ក្លឹប Atletico ខ្វះមហិច្ឆតា។

 

Griezmannបានធ្វើឲ្យមជ្ឈដ្ឋានជាច្រើនមានការភ្ញាក់ផ្អើលកាលពីរដូវក្តៅឆ្នាំមុន ដោយបដិសេធកិច្ចព្រមផ្ទេរទៅចូលរួមនៅពហុកីឡាដ្ឋាន Nou Camp ហើយសុខចិត្តចុះកិច្ចព្រមព្រៀងថ្មីបន្តជាមួយក្រុម Atletico រហូតដល់ឆ្នាំ២០២៣។

 

ទោះបីជាយ៉ាងណា កីឡាករសញ្ជាតិបារាំងរូបនេះមានការស្តាយក្រោយជុំវិញការសម្រេចចិត្តនេះ បន្ទាប់ពីក្រុម Atletico ខ្ទាតចេញពីវគ្គ១៦ក្រុមចុងក្រោយក្របខណ្ឌ CL ដោយសារក្រុម Juventus។

 

ការលើកពាន CLគឺជាសុបិន្តរបស់កីឡាកររូបនេះហើយខ្លាចគ្មានឱកាសបានលើកពានធំមួយនេះស្របពេលឈានចូលវ័យ២៨ឆ្នាំទៅហើយ។

 

គេជឿថា griezmann នឹងទទួលយកការកាត់ប្រាក់ឈ្នួល ដើម្បីផ្ទេរទៅចូលរួមជាមួយក្លឹប Barcelona ដែលត្រៀមផ្តល់ប្រាក់ឈ្នួល១៤លានផោនក្នុងមួយឆ្នាំ គឺធ្លាក់ពី២០លានផោន ដែលកីឡាកររូបនេះទទួលបាននាពេលបច្ចុប្បន្ន។

 

ក្លឹប Barcelona ត្រៀមចាប់ផ្តើមលក្ខខណ្ឌទិញផ្តាច់តម្លៃ១០០លានផោននៅរដូវក្តៅនេះ ខណៈពេលពួកគេកំពុងស្វែងរកអ្នកជំនួសកីឡាករ Luis Suarez៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab