ខ្សែប្រយុទ្ធAntoine Griezmann ហាក់ដូចជាត្រៀមខ្លួនរួចរាល់ហើយក្នុងការចាកចេញពីក្លឹប Atletico Madrid ដើម្បីទៅចូលរួមជាមួយក្លឹប Barcelona បន្ទាប់ពីមានការបារម្ភថា ក្លឹប Atletico ខ្វះមហិច្ឆតា។

ក្លឹប Liverpool គ្មានបំណងឲ្យកីឡាករ Sadio Mane ចាកចេញនៅរដូវក្តៅនេះទេ ទោះជាក្នុងតម្លៃណាក៏ដោយ។Mane ដែលបានចុះកិច្ចព្រមព្រៀងថ្មីជាមួយ Liverpool កាលពីខែវិច្ឆិកា ដើម្បីបន្តលេងរហូតដល់ឆ្នាំ២០២៣នោះ បានក្លាយជាគោលដៅជាថ្មីរបស់លោក ZinedineZidance នៅមុនរដូវក្តៅនេះ។ប៉ុន្តែក្លឹប Liverpool ហាក់ដូចជាមិនសូវចាប់អារម្មណ៍លើរឿងនេះ ហើយនឹងបដិសេធការចែចង់ណាមួយ។

 

ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់រូបនេះកំពុងឡើងជើងខ្លាំង ដោយរកបាន១១គ្រាប់ ចាប់តាំងពីដើមឆ្នាំនេះរួមទាំងការរកបាន៧គ្រាប់ក្នុង៥ប្រកួតចុងក្រោយ។កីឡាករវ័យ២៦ឆ្នាំរូបនេះក៏ជួយបង្កើតឱកាសក្នុងការបង្ហាញមុខ១៥ នាទី អំឡុងពេលក្រុមជម្រើសជាតិសេណេហ្គាល់យកឈ្នះក្រុម Mali ២-១ ក្នុងប្រកួតមិត្តភាពកាលពីថ្ងៃអង្គារផងដែរ។

 

ទម្រង់លេងបច្ចុប្បន្នរបស់កីឡាកររូបនេះទទួលបានការចាប់អារម្មណ៍ច្រើន ហើយត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរទៅក្លឹប Real Madrid ចំពេលលោក Zidane កំពុងចាប់អារម្មណ៍ខ្លាំង។

 

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះដែលទើបវិលត្រឡប់ទៅកាន់ពហុកីឡាដ្ឋាន Bernabeuវិញនាពេលថ្មីៗនេះ ចាប់អារម្មណ៍នឹង Mane ហើយបានចាត់ទុកជាគោលដៅផ្ទេរកាលពីរដូវក្តៅឆ្នាំមុន មុនពេលលោកចាកចេញពីក្លឹប Real Madrid

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab