ខ្លាំងបាត់! ទើបលែងប្រពន្ធហើយ៣នាក់ ឥឡូវតារាសម្តែង Nicolas Cage លែងប្រពន្ធទី៤ បន្ទាប់ពីរៀបការបាន៤ថ្ងៃ

លោក Nicolas Cage បានដាក់ពាក្យសុំលុបចោលអាពាហ៍ពិពាហ៍របស់គាត់ គឺត្រឹមតែ៤ថ្ងៃប៉ុណ្ណោះបន្ទាប់ពីរៀបការ។

តារាសម្តែងក្នុងរឿង "Con Air" ដែលធ្លាប់រៀបការជាមួយនាង Alice Kim នាង Lisa Marie Presley និងនាង Patricia Arquette បានដាក់ពាក្យសុំប័ណ្ណអាពាហ៍ពិពាហ៍នៅតុលាការក្នុងទីក្រុង Clark County រដ្ឋ Nevada កាលពីថ្ងៃសៅរ៍ ទី២៣ មីនា និងបានរៀបការជាមួយនាង Erika Koike អាយុ ៣៥ ឆ្នាំ នៅថ្ងៃដដែលនោះ។

ប៉ុន្តែវាហាក់បីដូចជាអាពាហ៍ពិពាហ៍នេះមិនសមប្រកបទេ ខណៈវេបសាយ TMZ បានរាយការណ៍ថាកាលពីថ្ងៃពុធទី ២៧ មីនា គឺបួនថ្ងៃបន្ទាប់ពីរៀបការរួច តារាសម្តែងវ័យ ៥៥ ឆ្នាំរូបនេះបានដាក់ពាក្យថ្មីទៅតុលាការទាមទារឱ្យលុបចោលអាពាហ៍ពិពាហ៍នេះ។

ការលុបចោលអាពាហ៍ពិពាហ៍នេះត្រូវយល់ព្រមធ្វើឱ្យ ពីព្រោះអាពាហ៍ពិពាហ៍នេះត្រូវបានចាត់ទុកជាមោឃៈស្របតាមច្បាប់ ដែលលោក Nicolas Cage អះអាងថាគាត់ត្រូវគេបញ្ច្រកស្រាឱ្យស្រវឹង នៅពេលពួកគេទាំងពីររៀបការនៅឡាសវេហ្គាស។

ទោះយ៉ាងណា ឯកសាររបស់តុលាការអះអាងថា ប្រសិនបើការលុបចោលអាពាហ៍ពិពាហ៍នេះត្រូវបានបដិសេធ លោក Nicolas Cage នឹងបន្តស្វែងរកការលែងលះស្របច្បាប់ពេញលេញដើម្បីបញ្ចប់អាពាហ៍ពិពាហ៍រយៈពេល ៤ ថ្ងៃនេះ។

លោក Nicolas ដែលរស់នៅក្នុងទីក្រុងឡាសវេហ្គាស បានរក្សាទំនាក់ទំនងរបស់គាត់ជាមួយអ្នកតុបតែងមុខរូបនេះជាការណ៍សម្ងាត់ ប៉ុន្តែពួកគេបានភ្ជាប់ទំនាក់ទំនងស្នេហាដំបូងគឺកាលពីខែមេសាឆ្នាំ ២០១៨ នៅពេលដែលនាង Erika បានជួបគាត់នៅប្រទេសព័រតូរីកូ ខណៈដែលលោក Nicolas កំពុងថតកុន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...