ចោរលួចព្រះបដិមាធ្វើពីស្ពាន់នៅវត្តព្រែកហូរអស់ប្រហែលពី៣០០ទៅ៤០០អង្គ ចាប់ខ្លួនបាន៣នាក់រឹបអូសព្រះបដិមា២៦អង្គ

កណ្ដាល​ ៖​ សេចក្តីរាយការណ៍ពីដំបូងពីសមត្ថកិច្ចបានបញ្ជាក់ថា​ មានករណីលួចព្រះបដិមាធ្វើពីស្ពាន់អស់ប្រហែលពី៣០០ ទៅ៤០០អង្គ នៅចំណុចវត្តព្រែកហូរ ស្ថិតក្នុង ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល​ កាលពីថ្ងៃទី២៨ មីនា ២០១៩ វេលាម៉ោង០២អធ្រាត្រ។ 

​ប៉ូលិសនិយាយថា​ ដំបូងគណ:កម្មការវត្តបានយករូបព្រះបដិមាចំនួន៥.០០០អង្គ ដាក់នៅក្រោយបល្ល័ងព្រះជាយូរ មកហើយ មិនដែលមានការបាត់បង់ឡើយ។ លុះដល់ថ្ងៃទី២៨ មីនា ឆ្នាំ២០១៩ វេលាម៉ោង៧យប់ស្រាប់តែឃើញឈ្មោះ ខូវ ម៉េងហាក់ ហៅសាក់ បានយករូបបដិមាចំនួន២៦អង្គ ដូចបានចាប់យកខាងលើមកប្រគល់ឱ្យ ឈ្មោះមឿន វាសនា ជាកូនសិស្សលោកទើបដឹងថា មានការបាត់រូបបដិមា ខាងលើ ហើយគណៈកម្មការបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះធ្វើការស្រាវជ្រាវ។

​ប៉ូលិសបន្តថា​ បន្ទាប់មកសមត្ថកិច្ចបានស្រាវជ្រាវចាប់ជនសង្ស័យបាន៣នាក់រួមមាន​ ១.ឈ្មោះ ឃុន ម៉េងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិបត្ដាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ដកណ្ដាល, ២.ឈ្មោះ រុន សុភាព ហៅ ភើម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ដកណ្ដាលនិង៣.ឈ្មោះ អេង សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ  មុខរបរកម្មករ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ វត្ថុតាងចាប់យក​រូបព្រះបដិមាធ្វើពីស្ពាន់២៦អង្គ។ ពួកគេទាំង៣នាក់ផ្ទុកសារធាតុញៀនទាំងអស់​​។ 

​ប៉ូលិសបន្តថា​ លទ្ធផលស្រាវជ្រាវស៊ើបអង្កេតចម្លើយសារភាពរបស់ឈ្មោះ ឃុន ម៉េងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដបានឱ្យដឹងថា ខ្លួនបានធ្វើសកម្មភាពលួចចំនួន០៣លើក គឺលើកទី១ -កាលពីថ្ងៃមិនចាំខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង ០១ទៀបភ្លឺ ឈ្មោះ ឃុនម៉េងហាក់ ហៅ សាក់ ភេទប្រុស អាយុ១៧ឆ្នាំ និង ឈ្មោះ រុន សុភាព ភេទប្រុស អាយុ១៧ឆ្នាំ  ដែលមានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បាននាំគ្នាទៅធ្វើសកម្មភាពវាយ បំបែកកញ្ចក់ទ្វារ កន្លែងទុកព្រះពុទ្ធរូប បដិមា ស្ថិតនៅក្នុង វត្តព្រែកហូរ (សង្កាត់ព្រែកហូរ) បានលួចយកព្រះពុទ្ធរូបបដិមា០៩អង្គ (មានតូច មានធំ) និងយកទៅលក់ឱ្យឈ្មោះ លីន ចំនួន០២អង្គ ដែល មានទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាលបានចំនួនទឹកប្រាក់៦០ដុលា្លរ (ហុកសិបដុល្លារ)។

លើកទី២-កាលពីថ្ងៃមិនចាំខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១ទៀបភ្លឺ ឈ្មោះ ឃុន ម៉េងហាក់ ហៅ សាក់ និង ឈ្មោះ អេង សុភ័ក្រ ភេទប្រុស អាយុ ២៦ឆ្នាំ ដែលមានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បាននាំគ្នាទៅលួចព្រះពុទ្ធរូប ចំនួន ២៦អង្គ យកទៅទុកនៅផ្ទះឈ្មោះអេង សុភ័ក្រ។

លើកទី ៣-កាលពីថ្ងៃមិនចាំខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង ១ទៀបភ្លឺ ឈ្មោះឃុន ម៉េងហាក់ ហៅ សាក់ និង ឈ្មោះ រុណ សុភាព ហៅ ភឹម បាននាំគ្នាទៅលួចម្ដងទៀត។ ប៉ុន្តែពេលនោះ ក៏ត្រូវព្រះពុទ្ធរូបបដិមា ជ្រុះលាន់ស្នូរសំឡេងឮខ្លាំង ក៏នាំគ្នារត់ចែកផ្លូវគ្នារៀងៗខ្លួន។ លុះដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៩ ឈ្មោះ ឃុន ម៉េងហាក់ ហៅ សាក់ បានយកព្រះពុទ្ធរូបចំនួន២៦អង្គមកប្រគល់ឱ្យកូនសិស្សលោកទុកវិញ។

ករណី នេះសមត្ថកិច្ចជំនាញ បាននិងកំពុងបន្តចាត់ការតាមនីតិវិធី៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16