បើកបរដោយស្រវឹងបណ្តាលឱ្យក្រឡាប់រថយន្តផ្ងារកង់ឡើងលើនៅលើស្ពានជ្រោយចង្វារ

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្ត​ 4Runnerមួយគ្រឿងយ៉ាងលឿនឡើងលើស្ពានជ្រោយចង្វារ ងោកមួយភាំងរេចង្កូត ប៉ះខឿនស្ពានក្រឡាប់ផ្ងារកង់មួយចំហៀង ខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពានជ្រោយចង្វារ នៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វារ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ម្ចាស់រថយន្តបង្កមិនស្គាល់អត្តសញ្ញាណនៅឡើយដោយបើករថយន្តម៉ាក ហ្វរន័រ ពណ៌ទឹកប្រាក់   ពាក់ស្លាកលេខភ្នំពេញ2D.6081 ដោយស្ថានភាពស្រវឹង។ ដំបូងឡើយគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងយ៉ាងលឿនឡើងលើស្ពាន ទិសដៅពីលិចទៅកើត។ 

ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ងោកមួយភាំងរេចង្កូតមកខាងឆ្វេងដៃប៉ះខឿនស្ពានក្រឡាប់ផ្ងារកង់មួយចំហៀង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរនាំគ្នាជួយរុញឡានឱ្យឈរមកវិញ។ គេក៏ឃើញអ្នកបើករថយន្តចេញមកខាងក្រៅដោយស្ថានភាពស្រវឹងស្រា និងមានរបួសរលាត់ ដៃរលាត់ជើងបន្តិចបន្ទួច។​ ចំណែកខឿនស្ពានមិនមាន បាក់ បែក នោះទេក្រាន់តែមានស្នាមប្រឡាក់ពណ៌ខ្មៅតែប៉ុណ្ណោះ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុដោយពិនិត្យមើលទៅមិនមានការខូចខាតសម្បត្តិរដ្ឋក៏ឱ្យស្ទួចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab