រថយន្តឡិចស៊ីស RX350 បុកម៉ូតូបណ្ដាលរបួសរួចបើករត់មកបុកកាមរីបាឡែនខូចខាតបើករត់ថែមត្រូវសមត្ថកិច្ចបាញ់២គ្រាប់បំបែកកង់ទៅមុខលែងរួច

​ភ្នំពេញ​ ៖​ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូមូយគ្រឿង ហើយព្យាយាមបើតរត់មកបុករថយន្តកាមរីបាឡែនមួយគ្រឿងទៀតមិនព្រមឈប់បើករត់បន្តទៀត ត្រូវសមត្ថកិច្ចបាញ់បំបែកកង់ទៅមុខលែងរួច​ កើតឡើងនៅវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃ​ទី២៩ ខែមិនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
 
​ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្លែកបើករថយន្ត ស៊េរីទំនើបម៉ាកឡិចស៊ីស RX350 ពណ៌ស ពាក់ស្លាកលេខសៀមរាប 2A-1830 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន។ 

​លុះដល់ចំណុចខាងលើជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាលបុរសម្នាក់រងរបួស ហើយរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេព្យាយាមបើករត់រហូតមកដល់ចំណុចសាលាភូមិន្ទរដ្ឋបាល សង្កាត់ទន្លេបាសាក់ បានជ្រុលទៅបុករថយន្តកាមរីបាឡែនមួយគ្រឿង បណ្ដាលឱ្យរងការខូចខាតមូយចំហៀងខាងឆ្វេង ហើយព្យាយាមបើករត់បន្តទៀតរហូតមកដល់ចំណុចមុខវត្តមហាមន្ត្រី ផ្លូវព្រះសីហនុ ត្រូវសមត្ថកិច្ចកាក់ឱ្យយឈប់តែនៅព្រមឈប់ទើបសមត្ថិច្ចសម្រេចចិត្តផ្ទុះអាវុធ២គ្រាប់បាញ់បំបែកកង់ទើបទៅមុខលែងរួចតែម្តង។

​ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌច្បារអំពៅបានស្ទូចរថយន្តបង្កនិងម្ចាស់រថយន្តទៅអធិការដ្ឋានខណ្ឌច្បារអំពៅរងចាំដោះស្រាយតាមផ្លូវច្បាប់៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab