Everton ចូលរួមប្រជែងផ្ទេរខ្សែប្រយុទ្ធ Callum Wilson ក្នុងតម្លៃ៤០លានផោន

មានព័ត៌មានបានអះអាងថា ក្លឹប Everton បាន​ចូល​រួម​ដេញថ្លៃ​យកខ្សែ​ប្រយុទ្ធ Callum Wilson របស់​ក្លឹប Bournemouth ដែលមានតម្លៃ៤០លានផោន។

គ្រូបង្វឹកក្រុម​ Everton លោក Marco Silva មាន​បំណង​បន្ថែម​ខ្សែប្រយុទ្ធ​នៅ​រដូវក្តៅ​នេះ ហើយ​ចាប់អារម្មណ៍ Wilson ។កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​រួម​ជាមួយក្រុម​ជម្រើស​ជាតិ​អង់គ្លេស​កាលពីឆ្នាំមុន ប៉ុន្តែ​ត្រូវ​បាន​ដាក់​ជា​កីឡាករ​បម្រុង​ អំឡុង​ពេល​ក្រុម​អង់គ្លេស​យក​ឈ្នះ​ក្រុម៉ុងតេណេហ្គ្រោ​ ៥-១នៅ​ក្នុងសប្តាហ៍​នេះ។

        ខណ:ដែលកីឡាករ​រូបនេះកំពុងឡើងជើងខ្លាំងនោះ បានទាក់ទាញចំណាប់អារម្មណ៍​របស់​ក្លឹប Everton ដែល​នឹងត្រូវ​ប្រជែង​ជាមួយ​ក្លឹប Leicester និង​ក្លឹប West Ham ដើម្បី​ផ្ទេរកីឡាករ​រូបនេះ ។

Wilson រកបាន​១៣​គ្រាប់នៅរដូវកាល​នេះ បើ​ទោះបីជា​ខកខាន​មិនបាន​ប្រកួត​រយៈ​ពេល​២ខែ​ ដោយ​សារវះកាត់ក្បាលជង្គង់ក៏ដោយ។ ក្លឹប​ឆេលស៊ី​ក៏ចាប់អារម្មណ៍​នឹង​ខ្សែប្រយុទ្ធ​អង់គ្លេស​រូបនេះ​ផងដែរ​កាលពីខែមករា​ ប៉ុន្តែ​មិន​បាន​ដាក់សំណើ​ផ្ទេរទេ។

        ក្លឹប Everton ត្រូវ​ការ​កម្លាំង​ប្រយុទ្ធបន្ថែម ស្របពេល​កីឡាករ CenkTosunនិង​ Dominic Calvert Lewinលេង​មិន​សូវ​ស៊ីសង្វាក់គ្នា​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab