នៅវៀតណាមក្តៅខ្លាំងពេក ក្មេងៗ៥០០០នាក់ចូលដេកពេទ្យរាល់ថ្ងៃ

អាកាសធាតុក្តៅហែងក្នុងទីក្រុងហូជីមិញ បានចាប់ផ្តើមកាលពីដើមសប្តាហ៍នេះ​ បានបណ្តាលឱ្យតួលេខនៃការបញ្ជូនក្មេងទៅកាន់មន្ទីរពេទ្យឡើងយ៉ាងគំហុក ដោយសាររលកកម្តៅក្តៅខ្លាំង និងបញ្ហាផ្សេងទៀត។

នៅឯមន្ទីររដ្ឋ Children’s Hospital 1 អ្នកជំងឺតូចៗប្រមាណជាង ៥០០០នាក់ ត្រូវបានគេទទួលស្គាល់ជាតួលេខបញ្ជូ​នចូលមន្ទីរប្រចាំថ្ងៃ ដែលភាគច្រើនពួកគេបានទទួលរងជំងឺរលាកផ្លូវដង្ហើម រលាកសួត និងរលាកទងសួត។

ក្រុមគ្រូពេទ្យបានជឿជាក់ថា ហេតុផលចម្បងនៅក្រោយបញ្ហាជំងឺទាំងនេះគឺអាកាសធាតុក្តៅខ្លាំង ខណៈពេលដែលកំដៅ និងកាំរស្មីអ៊ុលត្រាវីយូឡេខ្ពស់ក៏ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់កុមារផងដែរ។

ពួកគេបានបន្ថែមថា កម្តៅខ្ពស់បែបនេះក៏អាចបណ្តាលឱ្យអាហារងាយខូច និងមេរោគរីកសាយភាយយ៉ាងងាយស្រួលផងដែរ ដូច្នេះជាលទ្ធផលបង្កឱ្យមានបញ្ហាឈឺពោះ៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab