WOW អេឡិច ចាន់ត្រា ផ្តល់ជូនពិធីករ ល្បីៗបួនដួង ជូនអតិថិជនតែម្តង

    ភ្នំពេញ-WOW មិនធ្លាប់មាន តារាចម្រៀង អេឡិច​ ចាន់ត្រា ចាប់ផ្តើមកៀរគរអតិថិជនហើយតើ គ្រាន់តែទៅចេញកម្សាន្តនៅប្រទេអូស្រ្តាលី មិនទាន់ត្រឡប់មកវិញផង តារាចម្រៀងភ្នែកលឹបរូបនេះ ចាប់ផ្តើមប្រូម៉ូសិន ពិសេសជូនភ្ញៀវរបស់ខ្លួនឡើងកប់ៗម៉ង។ 

    តារាចម្រៀង អេឡិច ចាន់ត្រា ត្រូវបានគេដឹងថាជា ប្រធានក្រុម Alex Entertaiment ដែលរៀបចំការប្រគុំតន្រ្តីក្នុងពិធីមង្គលការ ជប់លៀងផ្សេងៗ ការរៀបចំមានដូចជា ឆាក តន្រ្តីសម័យបុរាណ ភ្លើងជាដើម។ ការងារមួយនេះ ​បានជួយជ្រោងអោយ អេឡិច ចាន់ត្រា មានពេលរវល់ថ្ងៃខ្លះសឹងតែមិនបានបាយចូលពោះ។ 

    ទោះជាយ៉ាងណា អេឡិច នៅតែសប្បាយចិត្តជាមួយនិងការងារជាតារាចម្រៀង និងជាប្រធានក្រុម Alex Entertaiment ក្នុងការបំពេញសេចក្តីត្រូវការរបស់អតិថិជន។ ឆ្លើយតបនិងការគាំទ្របែបនេះ អេឡិច បានផ្តល់ជូនវិញ យ៉ាងគាប់ចិត្តជូនអតិថិជនតែម្តង « ពិសេសដោយឥតគិតថ្លៃ!


ប្រញាប់រួសរាន់ឡើង លោកអ្នកដែលមានកម្មវិធី អាពាហ៍ពិពាហ៍ ឡើងគេហដ្ឋាន ខួបកំណើត ឬជប់លៀង តូចធំ សូមប្រញាប់មកទទួលសេវាកម្មជាកញ្ចប់ពី Alex Entertainment Agency។

 

លោកអ្នកដែលមានកម្មវិធីចាប់ពីថ្ងៃទី ០៩ ខែ កញ្ញា ២០១៩ ឡើងទៅ យើងខ្ញុំនឹងធ្វើការចាប់ឆ្នោតនូវរាល់អតិថិជនដែលមកទទួលសេវាកម្មជាកញ្ចប់ នឹងទទួលបាន Super Stars ចំនួន ៤ដួង គឺកំពូលតារាចំរៀង ៖ លោក ឆន សុវណ្ណរាជ | អ្នកនាង សុគន្ធ នីសា និងពិធីករ-ពិធីការនីអាជីព ៖ លោក ជា វិបុល | អ្នកនាង គង់ សុជាតិ ដោយឥតគិតថ្លៃ...៕ កម្មវិធី ចាប់ឆ្នោតនិងធ្វើការ Live ផ្ទាល់ពី Facebook របស់លោក Alex Chandra ៕

adverise with khmeread
tiger
Loading ad ...