ទទួលទានសាច់ជ្រូកឆ្អិនស្ទើរ, តេនញ៉ាពងពេញខួរក្បាល បណ្តាលឱ្យស្លាប់ក្មេងឥណ្ឌាម្នាក់

ក្មេង​ជំទង់​ម្នាក់​អាយុ ១៨ ឆ្នាំ​នៅ​ទីក្រុង Faridabad ប្រទេស​ឥណ្ឌា​បាន​ស្លាប់​ដោយសារតែ​ករណី​កម្រ​មួយ​ជាប់​ពាក់ព័ន្ធ​នឹង​តេន​ញ៉ា​មួយ​ក្បាល​ពង​ដាក់​ពេញ​ខួរក្បាល​របស់​ក្មេង​នេះ​។​

​ក្មេង​ជំទង់​ដែល​មិន​បញ្ចេញ​អត្តសញ្ញាណ​រូបនេះ​ដំបូង​ត្រូវបាន​បញ្ជូនទៅ​បន្ទប់សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មួយ ដោយសារតែ​អាកា​រៈ​ប្រកាច់​ខ្លាំង​ចាប់​មិន​ឈ្នះ​។ នេះ​បើ​យោងតាម​ករណី​សិក្សា​មួយ​ចេញផ្សាយ​ដោយ​ទស្សនា​វ​ដ្តី​ឈ្មោះ The New England Journal of Medicine កាលពី​ថ្ងៃ​ព្រហស្បតិ៍​​។​

​ឪពុកម្តាយ​របស់​ក្មេង​ជំទង់​នេះ​បាន​ប្រាប់​គ្រូពេទ្យ​ថា កូន​គាត់​បាន​ទទួលរង​ការឈឺចាប់​ក្នុង​ក្រលៀន​អស់​រយៈពេល​មួយ​សប្តាហ៍​។ នៅពេល​នាំទៅ​ពិនិត្យ​រាងកាយ អ្នកជំងឺ​មានការ​ភ័ន្ត​ភាំង​និង​ហើម​ភ្នែក​ខាងស្តាំ​និង​ស្វិត​ពងស្វាស​ខាងស្តាំ​។​

​ការ​ស្កែ​ន MRI បាន​បង្ហាញថា ក្មេង​នេះ​មាន​ដំបៅ​ជាច្រើន​កន្លែង​នៅ​ពេញ​ខួរក្បាល​។​

​ដំបៅ​នេះ​គឺជា​ជំងឺ​មួយ​ហៅថា Neurocysticercosis ដែល​ត្រូវបាន​កំណត់ដោយ​អង្គការ​សុខភាព​ពិភពលោក​ថា​ជា “​ការឆ្លង​ប៉ារ៉ាស៊ីត​ក្នុង​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​និង​ត្រូវបាន​បង្កឡើង​ដោយ​តេន​ញ៉ា​ក្នុង​សាច់ជ្រូក​ហៅថា Taenia Solium”​។ មនុស្ស​អាច​ឆ្លង​មេរោគ​នេះ​បន្ទាប់ពី​ទទួលទាន​អាហារ​មិនទាន់​ឆ្អិន​ល្អ ជាពិសេស​សាច់ជ្រូក ឬ​ទឹក​ដែល​ផ្ទុក​ពង​តេន​ញ៉ា​។​

​អ្នកជំងឺ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ នៅ​ពីរ​សប្តាហ៍​ក្រោយមក បើទោះបីជា​ត្រូវបាន​ព្យាបាល​ជាមួយនឹង​ថ្នាំ Dexamethasone និង​ថ្នាំ​ប្រឆាំងនឹង​ជំងឺឆ្កួតជ្រូក​។​

​នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​គេ​រកឃើញ​តេន​ញ៉ា​នៅក្នុង​ខួរក្បាល​របស់​មនុស្ស​។ កាលពី​ខែកញ្ញា​ឆ្នាំ ២០១៨ វេជ្ជបណ្ឌិត​បាន​យក​តេន​ញ៉ា​ប្រវែង ១០ សង់ទីម៉ែត្រ​ចេញពី​ខួរក្បាល​បុរស​ចិន​ម្នាក់ ក្រោយពី​ទទួលទាន​សាច់ជ្រូក​មិនទាន់​ឆ្អិន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...